• 2019-09-06 03:24:43
  • ព័ត៌មាន

រង​ការ​ប្ដឹងផ្ដល់​ពេក Facebook ​សម្រេច​កែប្រែ​ឲ្យ​មុខងារ​មួយ​លែង​ដំណើរការ​ស្វ័យប្រវត្តិ

  • 2019-09-06 03:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​នៅ​ពេល​ដែល​ធ្វើ​ការ​បង្ហោះ​រូប​ (Photo Tagging) ជាមួយ​មិត្តភ័ក្ដិ​ឬ​សាច់ញាតិ​ដែល​មាន​គណនី Facebook ដូច​គ្នា ភ្លាម​នោះ​វា​នឹង​សម្គាល់​ដោយ​ស្វ័យប្រវត្តិ​ហើយ​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​តាម​រយៈ​លក្ខណៈ​ផ្ទៃ​មុខ​ដែល​បាន​ស្កេន ដោយ​គ្មាន​ឆ្លងកាត់​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន​អ្វី​ទាំង​អស់។ យ៉ាងណាមិញ​មុខងារ​បែបនេះឬឲ្យឈ្មោះថា "Face Detection" ទី​បំផុត​ត្រូវ​បាន​ Facebook សម្រេច​ធ្វើ​ការ​កែប្រែ​ជា​ផ្លូវការ​ហើយ។

ឆ្លើយតប​ទៅ​នឹង​បណ្តឹង​មួយ​ដែល​តុលាការ​អាមេរិក​ធ្លាប់​ចោទ​ប្រកាន់​ទៅ​លើ​ក្រុមហ៊ុន Facebook កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ ជុំវិញ​ការ​ប្រើប្រាស់​មុខងារ "Face Detection" ដោយ​ខុស​ច្បាប់ ​ព្រោះ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់។

យោង​តាម​សារព័ត៌មាន Engadget ​បញ្ជាក់​ថា​តាម​ការ​កែប្រែ​ថ្មី Facebook ​នឹង​ផ្ញើ​សារ​ដាស់តឿន (Notification) ទៅ​កាន់​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក ដោយ​ផ្តល់​សិទ្ធ​សម្រាប់​ពួក​គេ​ក្នុង​ការ​យល់​ព្រម​ឬ​បដិសេធ​ឲ្យ​ប្រើប្រាស់​មុខងារ "Face Detection" បែប​ស្វ័យប្រវត្តិ​នៅ​លើ​បណ្តាញ​សង្គម​យក្ស​ដែល​កំពុង​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ២ ពាន់​លាន​នាក់។

ជា​រួម​មាន​ន័យ​ថា​មិត្តភ័ក្ដិ​របស់​អ្នក​នៅ​តែ​អាច​ Tag ​គណនី​អ្នក​ទៅ​ក្នុង​ការ​បង្ហោះ​ណា​មួយ​បាន​ជា​ធម្មតា គ្រាន់​ថា​ Facebook នឹង​លែង​ធ្វើ​ការ​ណែនាំ​បង្ហាញ​ឈ្មោះ​ស្វ័យប្រវត្តិ​ទៀត​ហើយ ពោល​គឺ​អ្នក​អាច​ប្រើប្រាស់​បែប​ Manually កំណត់​ដោយ​ខ្លួន​ឯង​វិញ៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់