- 2019-09-05 07:30:14
- ព័ត៌មាន
មើលមួយភ្លែតច្រឡំ Galaxy Note 10+ ៩៩ ដុល្លារជាមួយនឹង ១០៩៩ ដុល្លារ
- 2019-09-05 07:30:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមួយភ្លែតច្រឡំ Galaxy Note 10+ ៩៩ ដុល្លារជាមួយនឹង ១០៩៩ ដុល្លារ
ចន្លោះមិនឃើញ
ថ្មីៗនេះគណនីយូធូបល្បីល្បាញមួយ បានបញ្ចេញមុខ Galaxy Note 10+ តម្លៃ ៩៩ ដុល្លារដែលជាស្មាតហ្វូនគ្មានឈ្មោះ គ្មានប្រភព(កម្ម៉ង់ទិញតាមអនឡាញ)។ យ៉ាងណាមិញ ស្មាតហ្វូននោះមានរូបរាងខាងក្រៅដូចទៅនឹង Note 10+ របស់ក្រុមហ៊ុន Samsung ខ្លាំងណាស់ រហូតដល់អ្នកជំនាញរូបនោះ ធ្វើវីដេអូប្រៀបធៀបសមត្ថភាព ព្រមជាមួយនឹងគុណភាពកាមេរ៉ាផងដែរ។
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖
ក្រោយឆ្លងកាត់ការប្រើប្រាស់ផ្ទាល់ ទទួលបានលទ្ធផលថា ស្មាតហ្វូនតម្លៃ ៩៩ ដុល្លារនោះ ដូចតែរូបរាងខាងក្រៅប៉ុណ្ណោះ តែគុណភាពខុសគ្នាដាច់ស្រឡះ។ ដូច្នេះ បើអ្នកបានជួប ឬឮគេលក់ទូរសព្ទតម្លៃធូរថ្លៃបែបនេះ គួរពិចារណាឡើងវិញ លុយមិនងាយរកទេ។
លក្ខណៈសម្បត្តិលើ Note 10+ ពិតរបស់ក្រុមហ៊ុន Samsung បំពាក់ដោយទំហំអេក្រង់ ៦.៨ អ៊ីញ ប្រភេទ Dynamic AMOLED មានរន្ធដាក់ស៊ីមកាត ២ មានកាមេរ៉ាមុខ ១ គ្រាប់ទំហំ ១០មេហ្គាភិចសែល។ ឯកាមេរ៉ាក្រោយ ៣ គ្រាប់(Ultra Wide) កាមេរ៉ាមេទំហំ ១៦ មេហ្គាភិចសែល (Wide) ទំហំ ១២ មេហ្គាភិចសែល និង Telephoto ទំហំ ១២ មេហ្គាភិចសែល និង DepthVision Camera (សម្រាប់ថតរូប ឬ វីដេអូ ដែលធ្វើឱ្យព្រាលផ្ទៃខាងក្រោយ) ។
RAM ១២GB មេមូរី ២៥៦GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបាន ១TB មានបច្ចេកវិទ្យាស្កេនដៃដោះសោរលើអេក្រង់ ថាមពលថ្ម ៤៣០០ មីលីអំពែម៉ោង (មាន ៣ គ្រាប់ខាងលើ ខាងក្រោម និងចំហៀង) សម្រាប់ Note 10+ មាន ៣ ពណ៌៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រាក់ និង តម្លៃ ១០៥៩ ដុល្លារ(តម្លៃក្នុងស្រុក)។