• 2019-09-05 04:49:01
  • ព័ត៌មាន

សារបោកប្រាស់ ផ្ញើឈ្នះ​រង្វាន់កំពុងអុកឡុកអ្នក​ប្រើអ៊ិនធឺណិតនៅម្ពុជា

  • 2019-09-05 04:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមប្រុងប្រយ័ត្ន ចំពោះការបង្ហាញថា អ្នកឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿង ដោយ​គ្រាន់​តែ​ចំណាយ ប្រាក់ ១ ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទនោះ។ នេះជាការបោកប្រាស់ទាំងស្រុង។ ប្រសិន​បើ​អ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារ​ដើម្បី​ទទួល​បាន​ទូរសព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះដោយការបាត់បង់ប្រាក់ និង​ការ​ផ្ដល់​ព័ត៌មាន​សំខាន់ៗ​ផ្ទាល់​ខ្លួនឱ្យទៅជនឆបោក។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) បានកត់សម្គាល់ឃើញថា នា​ពេល​ថ្មីៗ​នេះ​មានការកើនឡើងយ៉ាងច្រើនអំពីសារបោកប្រាស់ (Scam) មួយប្រភេទ ដែល​កំពុង​រីក​រាលដាល​ចំពោះអ្នកប្រើប្រាស់អ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។ សារ​បោកប្រាស់នោះនឹងបង្ហាញថា អ្នក​ថា​ឈ្នះ​រង្វាន់​ទូរស័ព្ទមួយគ្រឿងដោយគ្រាន់តែចំណាយប្រាក់ ១ ដុល្លារប៉ុណ្ណោះដើម្បីទទួលបានទូរសព្ទ ដែល​នេះជាការបោកប្រាស់ទាំងស្រុងហើយប្រសិនបើកអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់ ១ ដុល្លារដើម្បីទទួលបានទូរសព្ទនោះ អ្នក​នឹង​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយការបាត់បង់ប្រាក់ និងព័ត៌មានសំខាន់ផ្ទាល់ខ្លួនទៅឱ្យជនបោកប្រាស់។

សារ​ប្រភេទនេះលោតឡើងនៅលើទូរស័ព្ទ ឬកុំព្យូទ័រនៅពេលអ្នកប្រើប្រាស់បើកវេបសាយ ឬ​ចុច​ទៅ​លើ​តំណភ្ជាប់ដែលមិនមានប្រភពច្បាស់លាស់ណាមួយ ឬការ​ចុច​ទៅ​លើ​ពាណិជ្ជកម្ម​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ដែលបង្ហាញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម (ads)លក់ផលិតផលក្នុងតម្លៃថោក (១ ដុល្លារ) ឬត្រូវរង្វាន់ផ្សេងៗដោយគ្រាន់តែអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនជាដើម។ ដោយ​មាន​ភ្ជាប់​ជាមួយ​ស្លាកសញ្ញា (Logo) របស់ក្រុមហ៊ុន ឬអង្គភាពល្បីៗណាមួយដែលអ្នកអាចនឹងស្គាល់។

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ បានសូមឲ្យប្រជាពលរដ្ឋជៀសវាង និង​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់អំពីការផ្តល់ព័ត៌មានសំខាន់ទៅក្នុងវេបសាយណាមួយដែលគ្មានប្រភពច្បាស់​លាស់។

ដើម្បី​ទទួល​បានសុវត្ថិភាព​បឋម​មួយអ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)៖

• សូមប្រើប្រាស់កម្មវិធីមានអាជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់

• ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ

• កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់

• កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់

• ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី ៨ តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)

• ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ

• ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់

• សូមរាយការណ៍មកកាន់ CamCERT តាមរយៈសារអ៊ីមែល incident@camcert.gov.kh

ប្រសិន​បើ​អ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​សារ​បោក​ប្រាស់​ដោយ​ប្រើប្រាស់ស្លាកសញ្ញារបស់ប្រៃសណីយ៍កម្ពុជា៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់