• 2019-09-05 04:25:57
  • ផលិតផលថ្មី

Laptop Gaming កម្រាស់ស្ដើងមុន​គេ​លើ​លោក​ បញ្ចេញ​មុខហើយ

  • 2019-09-05 04:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ultrabook ជា​ប្រភេទ​ laptop ដែល​ស្ដើង​ស្រាល​ស្អាត​និង​ងាយ​យក​តាម​ខ្លួន។ Ultrabook ដំណើរ​ការ​លើ​ Windows ហើយ​ជា​គូ​ប្រកួត​របស់​ Macbook ។ ដោយ​សារ​តែ​កុំព្យូទ័រ​ប្រភេទ​នេះ​ស្ដើង​ខ្លាំង​ ដូចនេះ​ហើយ​គេ​ពុំ​សូវ​យក​វា​ទៅ​ប្រើ​ប្រាស់​ធ្វើ​អ្វី​ដែល​ធ្ងន់​ខ្លាំង​នោះ​ទេ។

កាល​ពី​ខែ​មុន​ Intel បញ្ចេញ​បន្ទះ​ឈីប​ជំនាន់​ទី ១០ របស់​ខ្លួន Ice Lake ដែល​ជួយ​​ Ultrabook ឲ្យ​ដើរ​រលូន​ជាង​មុន។ Razer ជា​ក្រុមហ៊ុន​ដែល​តែងតែ​បង្កើត​ gaming laptop ស្ដើងៗ​ ហើយ​នៅ​ព្រឹត្តិការណ៍ IFA ២០១៩ នេះ​ Razer ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេដែល​បង្ហាញចេញ gaming ultrabook។ វា​ជា​ Razer Blade Stealth 13 ដែល​មាន​កម្រាស់​ត្រឹម​តែ ២១ ម.ម ប៉ុណ្ណោះ។

  • Blade Stealth 13 2019 មាន​៣ ជម្រើស​៖ ទីមួយ អេក្រង់ ១៣,៣ អ៊ីញ Full HD, Intel Iris Plus graphics card, ២៥៦GB SSD, ១,៣៦kg និង​មាន​តម្លៃ ១៥០០ ដុល្លារ

  • ទីពីរ៖ ដូច​នឹង​ទី​មួយ​ដែរ តែ​មាន​ NVIDIA GeForce GTX 1650 Max-Q (៤GB VRAM GDDR5), ៥១២GB , មាន​ទម្ងន់​ ១,៤២kg និង​មាន​តម្លៃ ១៨០០ ដុល្លារ

  • ទី​បី៖ ដូច​គ្នា​នឹង​ទី​ពីរ​ដែរ តែ​មាន​អេក្រង់​ ១៣,៣ អ៊ីញ Touch screen បង្ហាញ​បាន​កម្រិត​ 4K ទម្រង់ ១,៤៨kg និង​មាន​តម្លៃ ២០០០ ដុល្លារ​

​​​ម៉ូឌែល​ទាំង​បី​នេះ មាន​រ៉េម ១៦GB LPDDR4, ថ្ម​ទំហំ ៥៣,១ Wh, Intel Core i7-1065G7 មាន​ ៤ cores ១,៣GHz, ក្ដារ​ចុច RGB, Wi-Fi 6, រន្ធ​បំពង​សម្លេង ៤ គ្រាប់​ជាមួយ​ Dolby Atmos និង​ដាក់​លក់​ចុច​ខែ​នេះ៕

ចុច​អាន​៖

ប្រភព៖ Zing ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់