• 2019-09-05 04:01:13
  • ព័ត៌មាន

បែកធ្លាយច្បាស់ៗ ស្មាតហ្វូនកាមេរ៉ាមុខភ្លោះ Pop-up ដំបូងគេរបស់ VIVO

  • 2019-09-05 04:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​លេច​ធ្លាយ​រូប​ភាព​ច្បាស់ៗ​ពី​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន VIVO ​ដែល​មិន​ទាន់​ចេញ​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​។

V17 Pro

​ស្មាតហ្វូន​នោះ​មាន​ឈ្មោះ​ថា V17 Pro ​ជា​ប្រភេទ​ Flaship ​រចនា​រូប​រាង​យ៉ាង​ទាក់​ទាញ​ជាមួយ​នឹង​កាមេរ៉ា​មុខ​ភ្លោះ​ប្រភេទ​ Pop-up ដំបូង​គេ​ក្នុង​ចំណោម​គូ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន។

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​ V17 Pro ​អាច​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ ៤ ​គ្រាប់​ជាមួយ​នឹង​សេនស័រ​អាច​ Zoom ​បាន​ឆ្ងាយ​។ លើសពីនេះទៀត បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ ក៏នឹងមាននៅលើទូរសព្ទនេះផងដែរ ដោយ​ឡែក​លក្ខណៈ​សម្បត្តិផ្សេង​ទៀត​នៅ​មិន​ទាន់​បែក​ធ្លាយ​នោះ​ទេ​ ​សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា៕

ប្រភព៖ Nova 919 ប្រែ​សម្រួល៖ រក្សា

មតិយោបល់