• 2019-09-03 10:08:23
  • ព័ត៌មាន

មិត្ដហ្វូនបើកស្ដង់ពិព័រណ៍ 5Gដំបូងគេចាប់ពីខែកញ្ញា ២០១៩នេះហើយ​

  • 2019-09-03 10:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

5G គឺ​ជា​បច្ចេកវិទ្យា​ទូរស័ព្ទ​ជំនាន់​ទី ៥ ដោយ​ត្រូវ​បាន​ឌីហ្សាញ​ឡើង ​ដើម្បី​បង្កើន​អានុភាព​ល្បឿន​ កាត់​បន្ថយ​ពេល​​រង់​ចាំ​ក្នុង​ដំណើរ​ការ​ប្រតិបត្តិ​ និង​ភាព​ប៉ិន​ប្រសប់​លើ​សេវាកម្ម​អ៊ីនធឺណិត​ឥត​ខ្សែ​ ដែល​មាន​ល្បឿន​រហូត​ដល់​ ១.៦ ជីហ្គាបៃ លឿន​ជាង​បច្ចេកវិទ្យា​ 4G ចំនួន ២០ ដង​។

បើ​ធៀប​ជា​មួយ​ 4G វិញ បច្ចេកវិទ្យា​ 5G អាច​ផ្ដល់​សេវាកម្ម​ជូន​អ្នក​ប្រើ​ប្រាស់​លើស​ ១០០ ដង​ ដោយ​មាន​ល្បឿន​ដោនឡូត​​កើន​ដល់ ១៨០០ ដង​ និង​អាច​កាត់​បន្ថយ​ឱនភាព​សេវាកម្ម​រហូត​ដល់​ ១០ ដង​ឯណោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បច្ចេកវិទ្យា​ជំនាន់​ទី ៥ នេះ ក៏​អាច​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ប្រសើរ​ឡើង​​ ដោយ​ ផ្ដល់​សេវាកម្ម​សុខុមាលភាព​កាន់​តែ​ពេញ​លេញ បង្កើន​សុវត្ថិភាព​ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ បង្កើន​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​ស្ថេរភាព​ ព្រម​ទាំង​ផ្ដល់​នូវ​បទ​ពិសោធ​ការ​កម្សាន្ត​កាន់​តែ​អស្ចារ្យ​ ដែល​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា AR និង VR។

ដោយ​អាស្រ័យ​លើ​គុណសម្បត្តិ​របស់​បច្ចេកវិទ្យា​មួយ​នេះ ក្រុមហ៊ុន Metfone បាន​បញ្ចប់​កិច្ចការ​ទាំង​ស្រុង​ដើម្បី​ដាក់​ដំណើរ​ការ​បច្ចេកវិទ្យា 5G និង​រៀបចំ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ចំណែក​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ខាង​មុខ​នេះ​វិញ​ ក្រុមហ៊ុន Metfone នឹង​បើក​ស្តង់​ពិព័រណ៍​ 5G ជា​លើក​ដំបូង​របស់​ខ្លួន ដែល​មាន​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​អតិថិជន​ធ្វើការ​តេស្ត​សាកល្បង​ប្រព័ន្ធបច្ចេកវិទ្យា 5G  នៅ​បន្ទប់ Showroom ក្នុង​ការិយាល័យ​របស់ Metfone ដែល​ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅសេទុង​ (២៤៥) រាជធានី​ភ្នំពេញ។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ហៅ​មក​កាន់ ១៧៧៧ ឬ​តាម​ដាន​ទំព័រ​ហ្វេសប៊ុក​របស់​មិត្ដហ្វូន​ Metfone

អត្ថបទ៖ លីដា

មតិយោបល់