• 2019-09-03 08:31:49
  • ផលិតផលថ្មី

Galaxy A90 5G ចេញជាផ្លូវការ កាមេរ៉ា 48MP ​ប្រើ​ឈីប Snapdragon 855

  • 2019-09-03 08:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Samsung មាន​ស្មាតហ្វូន 5G ចំនួន​បី​ម៉ូដែល​​រួច​មក​ហើយ​គឺ Galaxy S10 5G, Galaxy Note10 5G និង Galaxy Note10+ 5G។ នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុន​បាន​បន្ថែម​ម៉ូដែល​ទី​បួន​គឺ Galaxy A90 5G ដែល​ចេញ​លក់​នៅ​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ស្អែក ខណៈ​តម្លៃ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ។

Galaxy A90 5G ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855 ដែល​ភ្ជាប់​នឹង RAM ទំហំ ៦ GB ឬ ៨ GB និង​មាន​អង្គ​ផ្ទុក​ ១២៨ GB។ ប្រភេទ RAM ៦ GB មាន​រន្ធ​សម្រាប់​ដោត​ microSD សម្រាប់​​បង្កើន​ទំហំ ៥១២ GB បន្ថែម​ទៀត។

ស្មាតហ្វូន​ថ្មី​នេះ​គឺ​បំពាក់​អេក្រង់ Super AMOLED ​ប្រភេទ Infinity-U មាន​ទំហំ ៦,៧ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ ដែល​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ និង​មាន​កាមេរ៉ា​មុខ​ទំហំ ៣២ MP។

ផ្នែក​ខាង​ក្រោយ​មាន​ស្រោប​ដោយ​កញ្ចក់ ​ដែល​ប្រើ​រចនាបថ​​ប្លែក​មាន​​បន្ទាប់​ខណ្ឌ​ចែក​ពណ៌​។ កាមេរ៉ា​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ៤៨ MP, កាមេរ៉ា Ultra-Wide ទំហំ ៨ MP និង​កាមេរ៉ា​វាស់​ជម្រៅ​ ៥ MP។ កាមេរ៉ា​ក្រោយ​មាន​មុខងារ Super Steady រក្សា​លំនឹង​ពេល​ថត​វីដេអូ, Scene Optimizer និង Flaw Detector ចំណែក​កាមេរ៉ា​មុខ​មាន​មុខងារ Live Focus។

A90 5G គឺ​ជា​ស្មាតហ្វូន​ត្រកូល A ដំបូង​ដែល​អាច​ទ្រាំទ្រ​នឹង​មុខងារ Samsung DeX។ ជម្រើស​ពណ៌​មាន​ចំនួន​ពីរ​គឺ​ខ្មៅ និង​ស ដែល​មាន​ថ្ម​ទំហំ ៤៥០០ mAh និង​សាក​ថ្ម​បាន​ល្បឿន ២៥ វ៉ាត់។ បញ្ជាក់​ជា​ថ្មី​ថា​តម្លៃ​នៅ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ៕

ចុចអាន ៖ vivo NEX 3 នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 855+

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់