• 2019-08-30 08:37:07
  • ព័ត៌មាន

Lisa និង Jisoo បង្ហាញ​​របៀប​លេង​វគ្គ AR ថ្មី​ក្នុងហ្គេម Candy Crush

  • 2019-08-30 08:37:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន អ្នក​ប្រើប្រាស់ Galaxy Note 9 អាច​ទទួល​បាន​កាដូ​ពី​ Fornite។ ចំណែក​ឯ​ឆ្នាំ​នេះ Samsung បាន​សហការ​ជាមួយ Candy Crush Friends Saga ដើម្បី​នាំ​មុខងារ​ AR ថ្មី​មួយគឺ Hungry Yeti សម្រាប់​​តែ​អ្នក​ប្រើប្រាស់​ Galaxy Note 10 និង 10+​។

ដើម្បី​លេង​វគ្គ​ថ្មី​នេះ គ្រាន់​តែ​ចង្អុល​ ទូរសព្ទ​ទៅ​លើ​ផ្ទៃ​ណា​មួយ​ បន្ទាប់​មក​ តួអង្គ Yeti នឹង​បង្ហាញ​ខ្លួន​ចេញ​មក​ ហើយ​អ្នក​ត្រូវ​ក្រវី​ S-Pen ដើម្បី​ទាក់​ទាញ​អារម្មណ៍ Yeti ។ វគ្គ​នេះ​ ​​តម្រូវ​ឲ្យ​អ្នក​ឲ្យ cookies និង​លេង​ជាមួយ​វា​ ដើម្បី​ទទួល​បាន​រង្វាន់​ប្រចាំ​ថ្ងៃ។

មិន​តែ​ប៉ុណ្ណោះតារា​ K-Pop Lisa និង Jisoo ពី​ក្រុម BlackPink បាន​មក​ណែ​នាំ​ពី​របៀប​លេង​ក្នុង​វីដេអូ​នេះ​ផង​ដែរ៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់