- 2019-08-30 04:20:03
- ព័ត៌មាន
Samsung នឹងដាក់លក់ទូរសព្ទបត់របស់ខ្លួននៅដើមខែកញ្ញា
- 2019-08-30 04:20:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung នឹងដាក់លក់ទូរសព្ទបត់របស់ខ្លួននៅដើមខែកញ្ញា
ចន្លោះមិនឃើញ
កន្លងមក Samsung បានបញ្ជាក់ថា Galaxy Fold នឹងដាក់លក់នៅអំឡុងខែកញ្ញាខាងមុខ។ ពេលនេះប្រភពផ្ទៃក្នុង ក្នុងសហគ្រាសទូរសព្ទ បានប្រាប់សារព័ត៌មាន Yonhap ថា Samsung ចង់ចេញលក់ស្មាតហ្វូនបត់របស់ខ្លួននៅថ្ងៃទី ៦ ខែកញ្ញាតែម្ដង។
ចៃដន្យនោះគឺ ៦ កញ្ញា គឺជាថ្ងៃដែលព្រឹត្តិការណ៍បច្ចេកវិទ្យា IFA ចាប់ផ្ដើមនៅទីក្រុងប៊ែរឡាំង ប្រទេសអេស្ប៉ាញ។ ដូចនេះការសម្រេចចិត្តនេះ ប្រហែលជា Samsung ចង់ទាញយកចំណាប់អារម្មណ៍ពីក្រុមហ៊ុនដែលប្រកាសផលិតផលរបស់ខ្លួនក្នុងព្រឹត្តិការណ៍នោះ។
គួរដឹងថាដើមឡើយ Galaxy Fold ត្រូវកំណត់ថាចេញលក់នៅចុងខែឧមេសា ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសមួយចំនួនក្រុមហ៊ុនត្រូវលើកពេលចេញលក់ រហូតដល់អំឡុងខែកញ្ញានេះ៕
ចុចអាន ៖ ការលក់ស្មាតហ្វូនថយចុះ Samsung ងាកមកលក់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុនចិនវិញ