• 2019-08-28 07:32:03
  • ព័ត៌មាន

YouTuber នារី​ទាំង​ ១០ រូប​ មាន​ចំនួន Subscriber ច្រើន​ជាង​គេ​បំផុត

  • 2019-08-28 07:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​ចំនួន​ YouTuber ដែល​ជា​នារី​មាន​ត្រឹម​តែ ៣៨% ប៉ុណ្ណោះ។ នៅ​លើ​ YouTube មាន​វីដេអូ​ជា​ច្រើន​ប្រភេទ​ដូចជា ហ្គេម, កំប្លែង, វិធី​ធ្វើ​ម្ហូប, តុប​តែង​ខ្លូន ។ល។​ ប៉ុន្តែ​នារី​ដែល​មាន​អ្នក​ Subscribe ច្រើន​ភាគ​ច្រើន​ជា អ្នក​លេង​ហ្គេម​ឬ​តារា​កំប្លែង។

ទាំង​នេះ​ជា​​នារី​ទាំង​ ១០ រូប​ដែល​មាន​ចំនួន subscriber ច្រើន​ជាង​គេ​លើ YouTube៖

១. Jenna Marbles – ១៩,៩ លាន​ Subscriber

Jenna ផ្តើម​អាជីព​ជា YouTuber តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ​ ដោយបង្កើត​វីដេអូ​កំប្លែង​អំពី​អ្វី​ដែល​កើត​មាន​ឡើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​។ វីដេអូ​ទី៦ "How to trick people into thinking you're good looking” របស់​នាង​កាល​ពី ៩ ឆ្នាំ​មុន មាន​អ្នក​មើល​រហូត​ដល់ ៥,៣ លាន​ដង​ក្នុង​រយៈពេល​ត្រឹម​តែ ១ សប្ដាហ៍​។

២. Liza Koshy – ១៧ លាន Subscriber

Liza ចាប់​ផ្ដើម​ប្រលូក​ក្នុង​ YouTube នៅ​ឆ្នាំ ២០១៣ ហើយ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ក្លាយ​ជា​ នារី​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង​ YouTube ។ បច្ចុប្បន្ន នាង​មាន​អាយុ ២១ ឆ្នាំ ហើយ​កំពុង​សម្ដែង​ក្នុង​រឿង​ភាគ​របស់​នាង​ផ្ទាល់​ឈ្មោះ​ថា Liza on Demand ។

៣. Superwoman – ១៤,៨ លាន Subscriber

ឈ្មោះ​ពិត Lily Singh ជា​ YouTuber មួយ​រូប​ដែល​រក​បាន​ប្រាក់​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០១៧។ មិន​តែ​ប៉ុណ្ណោះ​ នាង​ធ្លាប់​សហការ​ជាមួយ​តារា​ជា​ច្រើន​រួម​មាន​ Selena Gomez និង​សម្តែង​ក្នុង​រឿង​ភាគ​និង​ភាពយន្ត​របស់ HBO ផង​ដែរ​។

៤. RCLBeauty101 – ១៤,៣ លាន​ Subscriber

Channel មួយ​នេះ​មាន​ចំនួន​មើល​រហូត​ដល់ ៣ ពាន់​លានដង។ ម្ចាស់​ channel នេះ​ឈ្មោះ​ថា Rachel Levin ហើយ​នាង​បង្កើត​វីដេអូ​ច្រើន​ប្រភេទ​មាន​ទាំង beauty, DIY និង​ challenge ផ្សេងៗ។ នាង​ផ្តើម​អាជីព​នៅ​ឆ្នាំ ២០១០។

៥. Wengie – ១៣ លាន Subscriber

Wen Jie Huang ជា​ជនជាតិ​ចិន​កាត់​អូស្ត្រាលី មាន​អាយុ ៣៣ ឆ្នាំ​ ប៉ុន្តែ​រូប​សម្រស់​ កាយវិការ និង​ចរិតរបស់​នាង​គឺ​មិន​ចាញ់​យុវវ័យ​ឡើយ។ នាង​បង្កើត​វីដេអូ​ទាក់ទង​នឹង​ prank ច្រើន។ ក្រៅ​ពី YouTube នាង​ក៏​ជា​តារា​បញ្ចូល​សំឡេង ហើយ​ធ្លាប់​បញ្ចូល​សំឡេង​ឲ្យ Power Puff Girl ទៀត​ផង។ ​ ៦. Lindsey Stirling – ១១,៩ លាន​ Subscriber

Lindsey ជា​អ្នក​លេង​វីយូឡុង​ដ៏​ល្បី​ល្បាញ​ម្នាក់​ មិន​តែ​ប៉ុណ្ណោះ​នាង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Billboard Music Award, the Shorty Award និង YouTube Award ទៀតផង។

៧. Zoella – ១១,៧ លាន​ Subscriber

Zoe Elizabeth Sugg ចាប់​ផ្ដើម​ដំបូង​ជា​ blogger ហើយ​ប្ដូរ​មក​ជា YouTuber នៅ​ឆ្នាំ ២០០៩។ វីដេអូ​របស់​នាង​ភាគ​ច្រើន​ទាំង​ទង​នឹង​សម្ផស្ស​និង​ស្ដាយ​ក្នុង​ការ​ស្លៀកពាក់ ។ នាង​ក៏​បាន​បញ្ចេញ​ប្រលោមលោក​របស់​នាង​ "Girl Online” នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៤ ហើយ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។

៨. Rosanna Pansino – ១១,៦ លាន​ Subscriber

នាង​ធ្វើ​វីដេអូ​ទាក់​ទង​នឹង​ការ​ដុត​នំ​ច្រើន ក្រៅ​ពី​ YouTube នាង​ក៏​ជា​អ្នក​សម្ដែង​មួយ​រូប​ដែរ។ នៅ​លើ​ channel របស់​នាង​ធ្លាប់​មាន​តារា​ដូចជា Bethany Mota, Lindsey Stirling, និង Michelle Phan មក​ចូល​រួម​ ហើយ​ក្នុង​មួយ​ខែ​នាង​អាច​រក​ view បាន​ច្រើន​ជាង ៧៥​ លាន​ដងទៅ​ទៀត។

៩. Miranda Sings – ១០,៨ លាន Subscriber

ឈ្មោះ​ពិត Colleen Balling ចូល​ចិត្ត​បង្កើត​វីដេអូ​បែប​កំប្លែងៗ ដែល​ទាក់​ទាញ​អ្នក​មើល​បាន​រាប់​លាន​នាក់។

១០. Bethany Mota – ១០,២ លាន​ Subscriber

នាង​ចាប់​ផ្ដើម​បង្ហោះ​វីដេអូ​ដំបូង​នៅ​ឆ្នាំ ២០០៩ ហើយ​វីដេអូ​ដែល​នាង​បង្កើត​គឺ​ផ្ដោត​សំខាន់​ទៅ​លើ ស្តាយ​សំលៀកបំពាក់៕

ប្រភព៖ Phonetransfer ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់