• 2019-08-28 06:05:12
  • ព័ត៌មាន

២០១៧ ​ម្តង​ហើយ ឥឡូវ Facebook ដើរ​គន្លង​ចាស់ ចម្លង​មុខងារ​ថ្មី​មួយ​ទៀត​ពី Snapchat

  • 2019-08-28 06:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ​ថ្មី​ឲ្យ​ឈ្មោះថា 'Threads'។ លំនាំ​នៃ​មុខងារ​នេះ គឺ​ហាក់​ដូច​ជា​ច្នៃ​ចេញ​ពី​មុខងារ 'Snap Map' របស់​ Snapchat។

បណ្តាញ​សង្គម​យក្ស​ធំ​បំផុត​ក្នុង​លោក​កំពុង​ដុតដៃដុតជើង​អភិវឌ្ឍ​មុខងារ​ថ្មី​នេះ ដែល​អាច​ពង្រឹង​បន្ថែម​លើ​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​អាច​ធ្វើ​ការ​ចែកចាយ Status, Location និង​ព័ត៌មាន​មួយ​ចំនួន​ជា​ដើម ជាមួយ​តែ​មិត្តភ័ក្ដិ​ជិតស្និទ្ធ (Close Friends)។

មុខងារ Snap Map នៅលើ Snapchat

របាយការណ៍​ពី The Verge ​បាន​ឲ្យ​ដឹង​ថា​ 'Threads' ក៏​នឹង​បើក​ឲ្យ​ដំណើរការ​នៅ​លើ​បណ្តាញ​សង្គម Instagram ដូច​គ្នា​ក្នុង​ពេល​ខាង​មុខ។

បញ្ជាក់​ថា​នេះ​ការ​ចម្លង​ធំៗ​លើក​ទី​ពីរ​ហើយ ដែល Facebook ច្នៃ​ចេញ​ពី Snapchat ដោយ​កាល​ពី​ឆ្នាំ ២០១៧ ក្រុមហ៊ុន​របស់​លោក Mark Zuckerberg ​បាន​ចម្លង​មុខងារ 'Stories' យក​មក​ដាក់​លើ​បណ្តាញ​សង្គម​ខ្លួន ហើយ​ទទួល​បាន​ជោគជ័យ​ទល់​សព្វថ្ងៃ​ក្រោម​តួ​លេខ​អ្នក​ប្រើប្រាស់​លើស​ពី ៤០០ លាន​នាក់៕

អានអត្ថបទ:

ប្រភព៖ theguardian | techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់