• 2019-08-27 01:23:59
  • ព័ត៌មាន

ធ្លាប់​តែ​សាក​ល្បឿន ចុះ​ភាព​ធន់ Note 10+ យក​ឈ្នះ iPhone XS Max បាន​អត់?

  • 2019-08-27 01:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​តេស្ត​ល្បឿន​លទ្ធផល​បញ្ចប់​បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​ថា Galaxy Note 10+ អាច​យក​ឈ្នះ​លើ​ត្រកូល iPhone XS Max របស់ Apple។ ដោយ​ឡែក​ថ្មីៗ​នេះ​ក្រុម​ការងារ PhoneBuff ក៏​បង្វែរ​ការ​ធ្វើ​តេស្ត​លើ​ភាព​ធុន​វិញ​ម្តង​រវាង​ម៉ាស៊ីន​ទាំង​ពីរ។

Note 10+ បន្ត​ប្រើប្រាស់​កញ្ចក់​ Gorilla Glass 6 ស្រោប​ផ្នែក​មុខ​ក្រោយ​ដូច​មាន​លើ​សេរ៊ី Galaxy S10។ តើ​នៅ​ចុង​បញ្ចប់​ស្មាតហ្វូន​ប៊ិច​សេរ៊ី​ឆ្នាំ ២០១៩ អាច​ធុន​ជាង XS Max ឬ​យ៉ាង​ណា?

តាម​រយៈ​ការ​តេស្ត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ទម្លាក់​នៅ​ដំណាក់​កាល​ទី​មួយ ឃើញ​ថា Note 10+ រង​ការ​ខូចខាត​យ៉ាង​ដំណំ​ទាំង​ផ្នែក​លើ​និង​ក្រោម​តួ​ម៉ាស៊ីន ស្រប​ពេល XS Max ​ប្រេះ​ត្រឹម​ផ្នែក​កាមេរ៉ា​ក្រោយ​និង​សំបក​មួយ​ផ្នែក​ប៉ុណ្ណោះ។ ជុំ​ទី ១ អាច​ថា iPhone XS Max ជា​អ្នក​ឈ្នះ។

ចូល​ដល់​ការ​សាកល្បង​ជុំ​ទី ២ ដែល​ទម្លាក់​ពី​ផ្នែក​ចំហៀង ក៏ Note 10+ បន្ត​ខូចខាត​ជាង iPhone XS Max ដែរ។

ប៉ុន្តែ​នៅ​ជុំ​ទី ៣ សម្រាប់​ការ​ទម្លាក់​ផ្ទប់​ផ្នែក​ខាង​មុខ បែរ​ជា iPhone XS Max ​ខូចខាត​ច្រើន​ជាង​ទៅ​វិញ ប៉ុន្តែ​ម៉ាស៊ីន​ទាំង​ពីរ​នៅ​ដំណើរការ​បាន​ធម្មតា គ្រាន់​ថា​វគ្គ​នេះ Samsung ជា​អ្នក​ឈ្នះ។

ទៅ​មើល​ជុំ​ចុង​ក្រោយ​ជា​ការ​ទម្លាក់​រហូត​ដល់ ១០ លើក​ផ្ទួនៗ​គ្នា សម្រាប់ XS Max ស៊ូ​បាន​ត្រឹម​តឹក​ទី​បី ហើយ​ដំណើរការ​ Touch លើ​អេក្រង់​ក៏​ចាប់​ផ្តើម​គាំង ខុស​ពី Note 10+ អាច​ស៊ូ​បាន​ដល់​ជុំ​ចុង​ក្រោយ​ដោយ​គ្មាន​បញ្ហា។

ជា​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ពិន្ទុ​ទាំង ៤ វគ្គ​ពី PhoneBuff គឺ Samsung Galaxy Note10+ មាន​ភាព​ធុន​ជាង​ទទួល​បាន​ពិន្ទុ ៣៧ ឈ្នះ iPhone XS Max ​បាន ៣៤ ពិន្ទុ៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់