• 2019-08-26 04:16:29
  • ព័ត៌មាន

គូប្រជែង Rolls-Royce បើក​ហាងលក់ទីមួយរបស់ខ្លួន នៅរុស្ស៊ី

  • 2019-08-26 04:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aurus ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​ប្រណីត​ថ្មី​មួយ​របស់​រុស្ស៊ី បាន​បើក​ដំណើរ​ការ​​ហាង​លក់ និង​តាំង​រថយន្ត​​ទី​មួយ​របស់​ខ្លួន នៅ​ទីក្រុង​មូស្គូ​ ជា​ការ​ឲ្យ​សញ្ញា​អំពី​ការ​លក់​រថយន្ត​ម៉ូដែល Senat ជា​ផ្លូវ​ការ ដែល​រថយន្ត​នេះ​ក៏​ត្រូវ​ប្រើ​​ប្រាស់​ដោយ​ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន ផង​ដែរ។

​​​រថយន្ត​ប្រណីត​ដែល​ផលិត​ឡើង​ដោយ​រុស្ស៊ី​នេះ បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​រថយន្ត​ Sedan ZIL ដែល​ធ្លាប់​​ប្រើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​មេដឹកនាំ​សូវៀត​កាល​ពី​មុន​មក។ យ៉ាងណាក្ដី លើក​នេះ​គឺ​ខុស​ពី​មុន ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ថ្មី​នេះ​គ្រោង​នឹង​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​ដូច​ជា​ ចិន, អឺរ៉ុប, អាហ្វ្រិក​ខាង​ជើង និង​មជ្ឈិមបូព៌ា។

រថយន្ត​ប្រណីត​របស់ Aurus មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ប្រមាណ ២៧៤ ០០០ ដុល្លារ សម្រាប់​ម៉ូដែល​ Senat ដែល​ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ទិញ​តាំង​ពី​ខែ​កុម្ភៈ។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៥៩០ សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់ ៤។ វា​ក៏​មាន​ប្រភេទ​ពាស​ដែក​ផង​ដែរ ដែល​មាន​តួ​ខ្លួន​វែង ប៉ុន្តែ​បំពាក់​ម៉ាស៊ីន​ដូចគ្នា។

​Aurus គ្រោង​នឹង​បញ្ចេញ​ម៉ូដែល​ច្រើន​ទៀត ដូច​ជា​ប្រភេទ​​កៅអី ២ ជួរ​បើក​ដំបូល, ប្រភេទ Minivan និង​ប្រភេទ SUV Komendant ជា​ដើម៕​

ចុចអាន ៖ Lexus RX400h ស៊េរីឆ្នាំ ២០០៦ Full Option តម្លៃ​មិន​ចាញ់​ឡាន​ខ្លាញ់គោ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់