• 2019-08-23 08:37:54
  • ព័ត៌មាន

​Samsung​ ​ដាក់លក់ផ្លូវការ ​Note​ ​10​|​10​+ មានរបស់ថែមក្រៅឡើងគគោក!

  • 2019-08-23 08:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី​ព្រឹត្តិ​ការណ៍​ដាក់​បង្ហាញ​ ​និង​ការ​ដាក់​ឱ្យ​​ក​ម៉្មង់​ទិញទុក​មុន​រួចមក ​ចំនួន​​អតិថិជន​យ៉ាងច្រើន​លើសលុប​ហួសពី​ការ​រំពឹង​ទុក​បាន​អញ្ជើញ​មកដល់​ក្រុមហ៊ុន​ ​និង​តាម​ដេប៉ូ​ផលិតផល​​សាម​សុង​ ​ដើម្បី​សាកសួរ​នូវ​កាលបរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ ​Samsung​។ ​

ប៊ិចលើ Galaxy​ ​Note​ ​10

​ដើម្បី​ឆ្លើយតប​តាម​ការ​ស្រឡាញ់​គាំទ្រ​ ក៏ដូចជា​ការ​ជឿជាក់​លើបច្ចេកវិទ្យា​ដ៏​ពិសេស​អស្ចារ្យ​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​ក៏​ប្រញាប់​ប្រញាល់​បញ្ចេញ​ឱ្យ​ដល់ដៃ​អតិថិជន​ទាំងអស់​ឱ្យ​លឿន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ខណៈពេលនេះ Galaxy​ ​Note​ ​10​ ​និង​ ​10​+​ បានមកដល់ប្រទេស​កម្ពុជា​​ហើយ ពោលគឺ បាន​ដាក់​លក់​ក្នុង​ ថ្ងៃទី​ ​២៣​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នេះ​តែម្តង​។

ខាងក្រោមនេះគឺជាលក្ខណៈ​ពិសេស​របស់៖ Samsung​ ​Galaxy​ ​Note​ ​10​

Galaxy​ ​Note​ ​10​

បំពាក់ដោយ​ទំហំ​អេក្រង់​ ​6.3​ ​អ៊ីញ​ ​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​2​ ​ ​មាន​កាមេរ៉ា​មុខ​ ​1​ ​គ្រាប់​ទំហំ​ ​10​ ​MP​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​ ​RAM ទំហំ​ ​8GB​ មេមូរី ​256GB​ ​ថាមពល​ថ្ម​ ​3,500​ ​mAh​ ​មាន​ ​3​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​ ​មាន​ ​២​ ​ពណ៌​៖​ ​ប្រាក់​ ​និង​ផ្កាឈូក​ និង​​ តម្លៃ​ ៨៩៩ ​ដុល្លារ​។

ខាងក្រោមនេះគឺជាលក្ខណៈ​ពិសេស​របស់៖ Samsung​ ​Galaxy​ ​Note​ ​10​+

Galaxy​ ​Note​ ​10+

បំពាក់ដោយ​ទំហំ​អេក្រង់​ ​6.8​ ​អ៊ីញ​,​ ​ប្រភេទ​ ​Dynamic​ ​AMOLED​ ​​មាន​រន្ធ​ដាក់​ស៊ី​មកា​ត​ ​២​ ​​មាន​កាមេរ៉ា​មុខ​ ​១​ ​គ្រាប់​ទំហំ​ ​10​ ​MP​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​Ultra​ ​Wide​ ​ទំហំ​ ​16​ ​MP​,​ ​Wide​ ​ទំហំ​ ​12​ ​MP​,​ ​និង​ ​Telephoto​ ​ទំហំ​ ​12​ ​MP​ ​និង​ ​DepthVision​ ​Camera​ ​(​សម្រាប់​ថតរូប​ ​ឬ​ ​វីដេអូ​ ​ដែល​ធ្វើ​ឱ្យ​ព្រាល​ផ្ទៃខាងក្រោយ​)​ ​RAM​:​ ​12GB​ មេមូរី 256GB​ ​និង​​អាច​បន្ថែម​មេ​ម៉ូ​រី​ខាងក្រៅ​បាន​ ​1T​B មានបច្ចេកវិទ្យាស្កេនដៃ​ដោះ​សោរ​លើ​អេក្រង់​ ​ថាមពល​ថ្ម​ ​4,300​ ​mAh​ ​មាន​ ​៣​ ​គ្រាប់​៖​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ចំហៀង​ ​មាន​ ​៣​ ​ពណ៌​៖​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌​ប្រាក់​ និង​ ​តម្លៃ​ ​១០៥៩​ ​ដុល្លារ​។

ពណ៌លើ Galaxy​ ​Note​ ​10 | 10+

​មិនទាន់​អស់​នៅឡើយ​ទេ​ ​សម្រាប់​អតិថិជន​ដែល​មានបំណង​ចង់​បង់​រំលោះ​​​ស្មា​ត​ហ្វូ​នប៊ិ​ចនេះ​ ​ក្រុមហ៊ុន​ ក៏​មានការ​ផ្តល់​ជូន​ការ​បង់​រំលោះ​ដោយ​គ្មាន​ការប្រាក់​(​០​%​)​ ​រយៈពេល ៩ ខែ ​(​បង់៣០​%​មុន​ ​សល់៧០​%​បង់​រំលោះ៩ខែ​)​ ការ​បង់​រំលោះ​នឹង​ផុតកំណត់​ថ្ងៃទី​ ​២៣​ ​សីហា​ ​២០១៩​។​

​លើស​ពីនេះ​ទៅទៀត​ ក៏​មានការ​ផ្តល់​ជូន​ស៊ី​មកា​ត​លេខ​ពិសេស​ពី​ ​Cellcard​ ​ដែល​អាច​ប្រើប្រាស់​អ៊ី​ធើ​ណិ​ត​ដោយ​ឥតគិតថ្លៃ​រហូតដល់ 180GB ផង​ដែរ​។​

កុំឱ្យ​ឱកាស​ក្លាយជា​ម្ចាស់​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នរំ​លង​ឱ្យ​សោះ​​ ​នៅ​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ពិពណ៌នា​មិនទាន់​អស់​សម្រាប់​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​Galaxy​ ​Note​ ​10​+។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​លោកអ្នក​បំផុត​ទូទាំង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ រក្សា

មតិយោបល់