• 2019-08-23 01:44:00
  • ព័ត៌មាន

Google បញ្ឈប់ការដាក់ឈ្មោះបង្អែមលើប្រព័ន្ធ Android

  • 2019-08-23 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​សម្រេច​ចិត្ត​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​លើ​ការ​ឲ្យ​ឈ្មោះ​​ជំនាន់​នីមួយៗ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដោយ​ប្ដូរ​ពី​ការ​ដាក់​ឈ្មោះ​ជា​នំ/បង្អែម មក​ជា​លេខ​ធម្មតា​វិញ។ Android ជំនាន់​ថ្មី​ដែល​គេ​ស្គាល់​ថា​ជា​ "Android Q” នា​ពេល​កន្លង​មក នៅ​ពេល​នេះ​វា​មាន​ឈ្មោះ​ផ្លូវ​ការ​ថា "Android 10” វិញ។

Sydney Thomashow អ្នក​ដឹក​នាំ​ខាង​ម៉ាក និង​​ច្នៃ​ប្រឌិត Android បាន​ប្រាប់​សារព័ត៌មាន​ថា​ ហេតុផល​នៃ​ការ​ប្ដូរ​ឈ្មោះ​គឺ​ដោយ​សារ​ក្រុមហ៊ុន​ចង់​ឲ្យ​ម៉ាក Android មាន​គេ​ស្គាល់​ ​​កាន់​តែ​ច្រើន​លើ​ពិភពលោក។ កន្លង​មក​ទម្លាប់​នៃ​ការ​​​ប្រើ​ឈ្មោះ​បង្អែម​សម្រាប់​ជំនាន់ Android នីមួយៗ​ដូច​ជា KitKat និង Nougat គឺ​មិន​សូវ​មាន​គេ​ស្គាល់​លើ​ទីផ្សារ​ជា​ច្រើន​ក្នុង​​ពិភពលោក។ ហេតុ​នេះ​ទើប​មាន​ការ​សម្រេច​ចិត្ត​មក​ប្រើ​លេខ​ជំនួស​វិញ។

​​រំឭក​ថា​ចាប់​តាំង​ពី​​ខែ​មេសា ឆ្នាំ ២០០៩ មក Google បាន​យក​ឈ្មោះ​បង្អែម​មក​ប្រើ​ ពោល​ចាប់​ពី Android 1.5 ដែល​មាន​ឈ្មោះ​ Android Cupcake បន្ត​មក​ដល់​ Android 9 Pie ចេញ​ខែ​សីហា ឆ្នាំ ២០១៨៕​

ចុចអាន ៖ Huawei Mate 30 នឹងនៅ​បន្តប្រើ Android តែ​ឧបករណ៍​មួយនេះ នឹងប្រើ Harmony

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់