- 2019-08-22 07:27:16
- ព័ត៌មាន
iPhone ឆ្នាំនេះអាចនាំមុខងារដូច Galaxy Note ដែល Steve Jobs ស្អប់បំផុត
- 2019-08-22 07:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ឆ្នាំនេះអាចនាំមុខងារដូច Galaxy Note ដែល Steve Jobs ស្អប់បំផុត
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតសំបកការពារទូរសព្ទ Olixar បានលេចចេញនូវរូបរាង render របស់ iPhone ស៊េរីថ្មីនៅក្នុងសំបកការពារ និងមានមុខងារពិសេសរបស់ត្រកូល Galaxy Note ទៀតផង នោះគឺ Apple Pencil។
កាលពីឆ្នាំ ២០០៧ អតីតស្ថាបនិក Apple លោក Steve Jobs បានសម្ដែងនូវការមិនគាំទ្រចំពោះការប្រើប្រាស់ stylus ឬ ប៊ិច លើទូរសព្ទរបស់ខ្លួន។
Apple បានបង្ហាញ Apple Pencil នៅឆ្នាំ ២០១៥ ដែលសម្រាប់អ្នកចូលចិត្តគូសគំនូរឬ សរសេរនៅលើ iPad Pro ហើយកាលពីឆ្នាំមុនមានចេញ ជំនាន់ទី២ នៃប៊ិចនេះ។ Apple Pencil សម្រាប់ iPhone នេះមានទំហំតូចជាង pencil របស់ iPad ។
គួរបញ្ជាក់ Olixar ក៏ធ្លាប់ទស្សន៍ទាយខុសកាលពីឆ្នាំមុនផងដែរ អំពី iPhone SE 2 ហើយថែមទាំងត្រៀមបង្កើតសំបកសម្រាប់ទូរសព្ទនេះទៀត។ តួយ៉ាង ក្រុមហ៊ុននេះក៏បានបញ្ជាក់ឲ្យកាន់តែច្បាស់ដែលថា iPhone នឹងមានពាក្យ ''Pro'' នៅខាងចុង៕