• 2019-08-22 02:24:26
  • ព័ត៌មាន

YouTuber ម្នាក់លេង Surprise មិត្តសុទ្ធតែឡាន Lamborghni តម្លៃ ២៩ ម៉ឺនដុល្លារ (វីដេអូ)

  • 2019-08-22 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Dobrik គឺ​ជា​ Vlogger ល្បី​មួយ​រូប​នៅ​លើ YouTube ដែល​មាន​ Subscriber ចំនួន​ជាង ១៣ លាន​នាក់។ រូប​គេ​បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​រំភើប​ឡើង​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ជូន​​រថយន្ត Lamborghini Huracán ថ្មី​សន្លាង​ជា​កាដូ។

David Dobrik

​​​​​រថយន្ត​ដែល​បង្ហាញ​ក្នុង​វីដេអូ មាន​រូបរាង​ដូច​នឹង​ម៉ូដែល Evo Spyder ដែល​វា​មាន​តម្លៃ​ចាប់​ពី ២៨៧ ៤០០ ដុល្លារ នៅ​ទីផ្សារ​អាមេរិក។ រថយន្ត​នេះ​ដែរ តាម​ពិត​គឺ Dobrik ទទួល​បាន​​ពី EA Sports ដែល​ផ្ដល់​ជូន​ សម្រាប់​ជា​​ថ្លៃ​នៃ​ការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​វីដេអូ Vlog របស់ Dobrik។

ប៉ុន្តែ​ដោយ​សារ Dobrik មិន​ចង់​ទុក​រថយន្ត​នេះ​ជិះ​ខ្លួន​ឯង ហើយ​ណា​មួយ​ក៏​មាន​រថយន្ត Lamborghini មួយ​គ្រឿង​ស្រាប់​ដែរ​នោះ ទើប​គេ​គិត​​ថា​មិត្តភ័ក្ដិ​ល្អ​ម្នាក់​របស់​ខ្លួន​អាច​នឹង​ពេញ​ចិត្ត​រថយន្ត​ថ្មី​នេះ​ខ្លាំង។

គួរ​ដឹង​ថា​វីដេអូ Surprise មិត្តភ័ក្ដិ​ជា​មួយ​រថយន្ត​ថ្មី​របស់ Dobrik ខណៈ​ពេល​នេះ មាន​អ្នក​ចុច​មើល​ដល់​ជាង ៧ លាន​ដង និង​បាន​ក្លាយ​ជា​វីដេអូ​ពេញ​និយម​ចំណាត់​ថ្នាក់​លេខ ១ លើ YouTube៕​​​​​

ចុចអាន ៖ ចាយអស់ ២៨៥ ដុល្លារ អាចផលិត Galaxy S9+ បានដោយខ្លួនឯង

ប្រភព៖ Insider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់