• 2019-08-21 07:00:06
  • ព័ត៌មាន

មេ Huawei ដាក់​វិធានការ ២ចំណុច ត្រៀម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ក្តៅ

  • 2019-08-21 07:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​ចាត់ទុក​ស្ថានភាព​របស់​ក្រុមហ៊ុន​ពេលនេះថា​ជា «សមរភូមិ» មួយ ដែល​កំពុង​ស្ថិតក្នុង​ដំណាក់កាល​ស្លាប់រស់ ដោយ​លោក​បានដាក់ចេញ​វិធានការ​២​ចំណុច។

តាមរយៈសារ (Memo) ផ្ញើទៅកា​ន់បុគ្គលិក​ក្រុមហ៊ុន​ លោក Ren បញ្ជាក់​ដូច្នេះថា៖ «ឥឡូវ​ក្រុមហ៊ុន​យើងគឺ​ស្ថិតក្នុង​ពេលស្លាប់​រស់​ហើយ។ អាទិភាព​ទី១របស់យើង​គឺលើកទឹក​ចិត្តដល់​បុគ្គលិក​ទាំងអស់​ឱ្យចូលរួម​ចំណែក​ក្នុងការជួយ​ដល់ក្រុមហ៊ុន ហើយទី២ គឺជ្រើសរើស និង​លើកកម្ពស់​អ្នកមាន​ទេពកោសល្យ​ ដើម្បី​បន្ថែម​ឈាមថ្មី ទៅក្នុង​ប្រព័ន្ធ​របស់​យើង»។ ឈាមថ្មីដែល​លោក​លើកឡើង​ គឺនឹងមាន​ក្នុងក្រុមហ៊ុន រយៈពេល ៣ ទៅ ៥ឆ្នាំ​ខាងមុខ។

នាយកប្រតិបត្តិ​រូបនេះ ក៏បាន​បង្ហាញ​ពីផែនការ​កាត់បន្ថយបុគ្គលិក​ដែលមាន​ចំនួន​ច្រើន​លើស​កំណត់ កាត់បន្ថយ​ការងារ​ជាន់គ្នា និង​រុះរើគណៈ​គ្រប់គ្រងឱ្យ​ទៅកាន់​តំណែងផ្សេងៗ​តាម​តម្រូវការ។ ជាមួយគ្នា​នេះ លោកក៏​ជំរុញ​ឱ្យបុគ្គលិក​យកចិត្តទុកដាក់​ចំពោះ​ការចុះកុងត្រា​ជាមួយអតិថិជន ដើម្បី​ធានាដល់​ចំណូល​របស់​ក្រុមហ៊ុន​ទាន់ពេល ចៀសវាង​ទទួល​រង​បញ្ហា​លំហូរ​សាច់​ប្រាក់។

លោក Ren បន្ថែម​ថា Huawei ក៏នឹង​ជំរុញ​ការ​ទិញ​ឧបករណ៍​សំខាន់ៗ ដើម្បី​បំពេញ​តាមតម្រូវការ​អ្នកប្រើប្រាស់​ផងដែរ៕

ប្រភព៖ CNBC ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

មតិយោបល់