- 2019-08-21 04:40:03
- ព័ត៌មាន
ឆ្ងល់រថយន្តប្រភេទ Full Option មានន័យបច្ចេកទេសយ៉ាងម៉េច?
- 2019-08-21 04:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់រថយន្តប្រភេទ Full Option មានន័យបច្ចេកទេសយ៉ាងម៉េច?
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់រថយន្តប្រាកដជាធ្លាប់ឮ រថយន្តប្រភេទ Full Option ជារថយន្តដែលមានការផលិតឡើងយ៉ាងពិសេស ហើយក៏មានតម្លៃថ្លៃជាងរថយន្តប្រណិតធម្មតា។
រូបតំណាង
លោក ឃុន ចាន់ថា នាយកចាត់ការទូទៅផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Star Auto ដែលនាំចូលរថយន្តប្រណិតប្រភេទ Mercedes-Benz របស់អាល្លឺម៉ង់ប្រាប់ថា រថយន្ត Full Option សំដៅលើរថយន្តប្រភេទប្រណិត ដែលមានការរចនាឡើងយ៉ាងពិសេសជាមួយការបំពាក់គ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើបច្រើនលើសពីរោងចក្រកំណត់។
លោកថា រថយន្តប្រភេទ Full Option មានការបំពាក់បន្ថែមគ្រឿងបរិក្ខារតាមការកុម្ម៉ង់ពិសេសរបស់អតិថិជនលើសអ្វីដែលរោងចក្រផលិតជាស្តង់ដារលក់លើទីផ្សារ។
“ដូចអតិថិជនចង់បន្ថែមគ្រឿងប្រព័ន្ធបច្ចេកទេសខាងក្នុង ប្រព័ន្ធកម្សាន្ត ប្រព័ន្ធគ្រឿងបញ្ជា ប្ដូរយ៉ាន់កង់ថ្មី ចង្កូត ប្រព័ន្ធកាមេរ៉ាក៏ដូចជាចំណុចបច្ចេកទេសដទៃទៀតលើសពីលក្ខណៈដើមដែលផលិតចេញពីរោងចក្រ"។
រថយន្តប្រភេទ Full Option មានការពិបាកកំណត់ជាក់លាក់ណាស់។ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តប្រណិតភាគច្រើនយល់ថា រថយន្តដែលមានការកុម្ម៉ង់បន្ថែមលើសស្តង់ដារត្រូវបានគេចាត់ជារថយន្តប្រភេទ Full Option។
លោកឃុន ចាន់ថាបញ្ជាក់ថា រថយន្តប្រភេទ Full Option មានតម្លៃថ្លៃជាងរថយន្តធម្មតា និងតម្លៃអាចកើនឡើងអាស្រ័យតាមការកុម្ម៉ង់ជាក់ស្ដែងរបស់អ្នកប្រើប្រាស់។
អ្នកគ្រប់គ្រងរូបនេះបន្តថា អតិថិជនអាចសម្រេចចិត្តជ្រើសរើសប្រភេទរថយន្ត Full Option តាមលទ្ធភាពនិងការពេញចិត្ត ប៉ុន្តែក៏ត្រូវគិតមើលពីភាពចាំបាច់សម្រាប់ការប្រើប្រាស់ដើម្បីកុំឲ្យចំណាយលុយឥតប្រយោជន៍។
ចុចអាន៖ អំពូលភ្លើងភ្លឺពេលថ្ងៃ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍