- 2019-08-21 03:51:59
- ផលិតផលថ្មី
Xiaomi ដាក់លក់ម៉ាស៊ីនកោរអេឡិចត្រូនិកតម្លៃធូរត្រឹម ១៤ ដុល្លារ
- 2019-08-21 03:51:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ដាក់លក់ម៉ាស៊ីនកោរអេឡិចត្រូនិកតម្លៃធូរត្រឹម ១៤ ដុល្លារ
ចន្លោះមិនឃើញ
Smate ជាស្លាកយីហោមួយដែលស្ថិតក្រោមទ្រនំមេ Xiaomi ហើយថ្មីៗនេះបានចេញផ្សាយនូវម៉ាស៊ីនកោរអេឡិចត្រូនិកឲ្យឈ្មោះ "Smate Mini Smooth"។
ឧបករណ៍នេះមានរូបរាងតូចប្រហែលសាប៊ូដុសខ្លួនមួយដុំ ដោយសំបកក្រៅរបស់វាធ្វើឡើងពីជ័រកៅស៊ូទន់ ដែលជួយឲ្យវាពុំមានភាពរអិល។ គាំទ្រនូវស្តង់ដារការពារជម្រាបទឹក IPX7 ដែលអាចធុននឹងទឹកជម្រៅក្រោម ១ ម៉ែត្រនិងតិចជាង ៣០ នាទី។
ការប្រើប្រាស់មានភាពងាយស្រួល ដោយបញ្ជាត្រឹមប៊ូតុងបិទបើកមួយ រចនាមកជាមួយរន្ធសាកប្រភេទ USB Type-C ដែលសាកមួយពេញអាចប្រើបានរយៈពេល ១ ម៉ោង។
ម៉ូឌែលនេះមានតម្លៃត្រឹម ៩៩ យន់ឬប្រមាណ ១៤ ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ស្ថិតក្នុងជម្រើស ២ ពណ៌មានផ្កាឈូកនិងខៀវ ដោយអតិថិជនអាចរកទិញបានតាមរយៈគេហទំព័រ Online របស់ក្រុមហ៊ុន Xiaomi៕
អានអត្ថបទ: