• 2019-08-21 03:48:29
  • ព័ត៌មាន

រត់ផង ថត​ផង តែវីដេអូលើទូរសព្ទថ្មីរបស់ Oppo អត់រង្គើសោះ

  • 2019-08-21 03:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​តែ​ព័ត៌មាន​បែកធ្លាយ​ស្តី​ពី​ការ​បង្ហាញខ្លួន​របស់​ស៊េរី​ ​Reno​ ​ដែល​មានឈ្មោះ​ថ្មី​ថា​ ​OPPO​ ​Reno​ ​2​ ​ហ្នឹង​!​ ​ហើយ​ឮ​ថា​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​មុនគេ​ ​នៅ​ថ្ងៃទី ២៨​ ​ខែសីហា​ ​ឆ្នាំ ២០១៩ នេះផងដែរ។​

បែកធ្លាយ​ស្តី​ពី​ការ​បង្ហាញខ្លួន​របស់​ស៊េរី​ ​Reno​ 2

​ម៉ូ​ឌែល​ ​OPPO​ ​Reno2​ ​មាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូតដល់​ទៅ ៤គ្រាប់​ឯណោះ​។ (​​ចុះ​អី​ក៏​សម្បូរ​កាមេរ៉ា​ម្ល៉េះ​ក្រុមហ៊ុន​ ​OPPO​ ​ហ្នឹង​?) ព័ត៌មានបែកធ្លាយបឋមនោះ សរសេរ​នៅ​លើ​ ​Poster​ ​ជា​ភាសាអង់គ្លេស​ថា​ ​"Quad​ ​cam​ ​20X​ ​Zoom​ ​See​ ​More​,​ ​See​ ​Clear​ ​(​កាន់តែ​ច្រើន​ ​កាន់តែ​ច្បាស់​)​"។

Reno​ 2

​កាលមុន​កូនច្បង​ ​Reno​ ​10X​ ​Zoom​ ​ហ្នឹង​មាន​លក្ខណៈ​ពិសេស​គឺ​មាន​បង្កប់​បច្ចេកវិទ្យា​ ​60X​ ​Digital​ ​Zoom​ ​គឺ​វា​មាន​សមត្ថភាព​ពង្រីក​មុំ​ដល់ទៅ​ ៦០ ដង​អាច​ ​Zoom​ បានច្បាស់អស់ទាស់ ​ដែល​សមត្ថភាពប៉ុណ្ណឹងអាច​ចាត់ទុកថា​ជា​កាមេរ៉ា​ធំជាង​គេ​ណាស់​ទៅ​ហើយ​។

ចុះ​ទម្រាំតែ​មាន​ ​20X​ ​Zoom​ ​ទៀត​!​ ​តើ​វា​អាច​ ​Zoom​ ​បាន​ដល់​ទ្វេគុណ​ខ្លាំងប៉ុណ្ណាទៅ? គិ​ត​លេង​ៗ​ ​( 60​x​2​=​ ​120​ ​Zoom)។

OPPO​ ​Reno2

​លើក​នេះ​មិន​ហ៊ាន​លែង​សើច​ ​ព្រោះ​កន្លងមក​ ​OPPO​ ​ធ្វើ​ស៊ីច្រើន​ដែរ​ ​ដោយសារតែ​ទាយ​ខុស​ ​ព្រោះ​ពួកគេ​តែងតែមាន​អ្វី​ដែល​ថ្មី​ ​និង​ ​Surprise​ ​ដល់​អ្នកគាំទ្រ​ពួកគេ​ជានិច្ច​ ​ហើយយីហោ(Brand)មួយ​នេះ​មិនដែល​ចុះចាញ់​ដៃគូ​ប្រកួតប្រជែង​របស់​គេ​ឡើយ​ ពោល​គឺ​ពួកគេ​តែងតែ​រក្សា​ការ​ព្យាយាម​ និង​ច្នៃប្រឌិត​អ្វី​ដែល​ថ្មី​ដែល​​នឹកស្មាន​មិនដល់​។

​ដូច្នេះ​ចាំ​អ៊ុត​ទាំងអស់គ្នា​មើល៍​ថា​តើ​នៅពេល​ដែល​ ​OPPO​ ​Reno​ ​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​ ​ថា​វា​ពិតជា​មាន​កាមេរ៉ា ៤ គ្រាប់​នោះ​មែន​អត់​?​ ​វា​មាន​ទំហំ​ ​48MP​ ​ដូចមុន​ទៀត​ទេ​?​ ​ហើយ​មាន​សមត្ថភាព​ប៉ុណ្ណា​ដែរ​?​ ហើយ​រូបរាង​​ដូច​ក្នុង​រូប Poster​ ​ហ្នឹង​អត់​?​ ​ជាពិសេស​គឺ​តម្លៃ​លក់​ជា​ផ្លូវការ​នៅ​ទីនោះ​ប៉ុន្មាន​ដែរ?​ ​តើ​វា​អាច​មានតម្លៃ​លើ​ឬក្រោម​ ​Reno​ ​10X​ ​Zoom​ ​ប៉ុន្មាន​ទៅ​?​ ​អ្វី​ដែល​សំខាន់​នោះ​ ​តែ​ ​OPPO​ ​Reno2​ ​នេះ​វា​នឹង​មក​ទីផ្សារ​កម្ពុជា​ដែរ​ឬទេ​?​

ទស្សនាការថតវីដេអូ Video Stabilization លើ Reno 2៖

អត្ថបទ៖ រក្សា

មតិយោបល់