• 2019-08-19 08:00:18
  • ព័ត៌មាន

​Live ​លេងៗ​ ​គណនី​តារា​ល្បី​ទាំង​នេះ​ត្រូវ​គេ​​​បិទ​លែង​ឲ្យ​ឃើញ​រហូត

  • 2019-08-19 08:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ ​បណ្ដាញ​ផ្សាយ​ផ្ទាល់​ Twitch ​របស់​តារា​ម៉ូឌែល​កូរ៉េ​ខាង​ត្បូង​ល្បីៗ​ ​៤ ​នាក់​បាន​ស្លៀកពាក់​ខោអាវ​ហែល​ទឹក​ ​ញុំ​អាហារ​ រាំ​លេង​តាម​ភ្លេង លេង​ហ្គេម​ ​និង​ហែល​ក្នុង​អាង​ទឹក​ពេល​កំពុង​ផ្សាយ​ផ្ទាល់​។

រូបសកម្មភាព ពេលកំពុង Live

​យ៉ាង​ណា​មិញ​ ​​ក្រោយ​សកម្មភាព​នោះ​បាន​ថត​ចប់​ រួច​យក​ទៅ​ផុស​ឆ្លង​បណ្ដាញ​ផ្សេងៗ​មិន​ដល់ ៥ ​ម៉ោង​ផង គណនី​ Twitch ​របស់​តារា​ទាំង​នោះ​ត្រូវ​បិទ​ចោល​តែ​ម្ដង។

​តាម​រយៈ​សារព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​សកម្មភាព​តារា​ទាំង​នោះ​គឺ​ ខុស​​ពី​គោលការណ៍​​របស់​បណ្ដាញ​ផ្សាយ​ផ្ទាល់ Twitch ពោល​គឺ​រួម​បញ្ចល​មាតិកា​ផ្លូវភេទ​មិន​ស្រប​ច្បាប់(ខោចលើ-ខោច​ក្រោម)។

បណ្ដាញផ្សាយ​ផ្ទាល់ Twitch

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​នេះ​មិន​មែន​ជា​លើក​ទី ១ ​នោះ​ទេ។ ​គ្រា​មុន​ក៏​មាន​ស្រី​ៗ​​ផ្សេង​ចូលចិត្តប្រើប្រាស់​បណ្ដាញ​ផ្សាយ​ផ្ទាល់ Twitch ​នេះ​មក​រាំ​លេង ​ងូត​ទឹក​ដូច្នេះ​ដែរ បណ្ដាលឲ្យ Twitch ឡើងកូដមួយរំពេច ​ប៉ុន្តែ​មិន​ខុស​ច្បាប់​៕

ប្រភព៖ gamerant ប្រែ​សម្រួល៖ រក្សា

មតិយោបល់