- 2019-08-18 02:52:06
- ព័ត៌មាន
នេះតម្លៃទូរសព្ទអេក្រង់ច្បាស់ត្រជាក់ភ្នែក ថ្មធំ មិនឆាប់ក្ដៅស្រួលលេងហ្គេម
- 2019-08-18 02:52:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃទូរសព្ទអេក្រង់ច្បាស់ត្រជាក់ភ្នែក ថ្មធំ មិនឆាប់ក្ដៅស្រួលលេងហ្គេម
ចន្លោះមិនឃើញ
កូនច្បងត្រកូល Reno របស់ OPPO ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរពណ៌បៃតងខ្ចី (Ocean Green) និងពណ៌ខ្មៅរលោង (Jet Black) មានបង្កប់បច្ចេកវិទ្យាកាមេរ៉ា 60X Digital Zoom គឺជាប្រភេទស្មាតហ្វូនថ្មីដែលមានប្រជាប្រិយភាពគួរសមដែរ នៅពាក់កណ្តាល ឆ្នាំ ២០១៩ ដោយមកទាំងព្រមជាមួយនឹងរូបរាងដ៏សង្ហាផ្នែកខាងមុខ ផ្នែកខាងក្រោយ ផ្នែកចំហៀង ជាមួយនឹងសមត្ថភាពផ្នែកខាងក្នុងដ៏លេចធ្លោគ្មានគូរប្រៀប ទាំងការរចនាផ្នែកខាងក្នុងរបស់វាចេញមកគឺទាក់ទាញអារម្មណ៍ និងមានលក្ខណៈពិសេសនៅលើ Software ថែមទៀតផង។
Admin សុំសួរបន្តិចមើល៍ថាអ្នកណាខ្លះ ធ្លាប់លេងហ្គេមអនឡាញក្នុងស្មាតហ្វូន OPPO Reno 10X Hybrid Zoom? មានអារម្មណ៍ម៉េចដែរ?
ជាការពិតណាស់ Admin ក៏ជាអ្នកចូលចិត្តលេងហ្គេមអនឡាញដែរ ហើយទូរសព្ទ Reno បានបំពេញក្តីសុបិន្តរបស់ក្រុម Gamer ភាគច្រើនតែម្តង ក៏ព្រោះតែទូរសព្ទទំនើបនេះ បំពាក់ដោយថ្មធំទំហំ ៤០៦៥ mAh មានបច្ចេកវិទ្យា Hyper Boost 2.0 ដើម្បីជំនួយល្បឿនក្នុងការលេងហ្គេមអនឡាញធំៗ នឹងធ្វើឲ្យមានតុល្យភាពដល់ថាមពលប្រើប្រាស់ទូរសព្ទ។
ចំណែក Frame Boost និង Touch Boost ជំនួយដល់អ្នកលេងហ្គេមទាំងអស់ ចៀសវាងពីការរំខាននានា និងទម្លាក់រាល់ការរំខានទាំងនោះចេញពីអេក្រង់ហ្គេមរបស់អ្នកបាន! ហើយវាប្រៀបបានទៅនឹងជំនួយការដ៏ជំនាញមួយដែលមានតួនាទីត្រួតពិនិត្យ និងឃ្លាំងមើលយ៉ាងសម្ងាត់ នៅលើតារាងក្រាហ្វិចនៃប្រព័ន្ធទូរសព្ទរបស់អ្នក អាចជួយការពាររាល់ការរំខានទាំងនោះ នៅក្នុងស្ថានភាពដ៏សំខាន់នៅពេលដែលអ្នកលេងហ្គេមម្តងៗ។ ម្យ៉ាងវិញទៀតការប្រើប្រាស់មុខងារ Touch Boost ប្រៀបបានទៅនឹងអ្នកការពារលើបញ្ហាស្រដៀងគ្នានេះដែរ។
មិនតែប៉ុណ្ណោះមុខងារ Game Assistant នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវការជូនដំណឹងសារដ៏មានតម្លាភាពក្នុងកំឡុងពេលលេងហ្គេម ក៏ដូចជាកាត់បន្ថយកម្រិតប៉ះពាល់ភ្នែកនៅលើអេក្រង់បាន។ លើសពីនេះទៀត Gamers ទាំងអស់ក៏អាចមានជម្រើសក្នុងការទំលាក់កម្មវិធីលេងហ្គេមរបស់ពួកគេនៅក្នុងទូ "កុងតឺន័រ" របស់វាបានដែរ ងាយស្រួលចំណាំទីតាំងហ្គេមក្នុងទូរសព្ទដៃរបស់អ្នក។
អ្វីដែលកាន់សំខាន់ជាងនេះទៅទៀតនោះគឺការប្រើប្រាស់ស្មាតហ្វូន Reno 10x Zoom នៅពេលលេងហ្គេមអនឡាញកាន់តែយូរ អាចចៀសវាងកើតឡើងនូវបញ្ហាកម្តៅទូរសព្ទបាន ដោយសារតែវាមានកម្មវិធីបន្សាបកំដៅបីស្រទាប់ខុសៗគ្នាដូចជាស្រទាប់ក្រាហ្វីត ស្រទាប់ស្ពាន់ត្រជាក់ និង ជែលបន្សាបកម្ដៅ និងកាន់តែងាយស្រួលក្នុងការចាប់កាន់ទូរស័ព្ទដោយដៃកាន់តែងាយស្រួលពេលកំពុងលេងហ្គេមម្តងៗ។
សរុបមកទូរសព្ទ OPPO Reno 10X Hybrid Zoom តម្លៃ ៨៩៩ ដុល្លារ ពិតជាអស្ចារ្យមែន ទិញហើយមិនស្ដាយលុយទាល់តែសោះ៕