• 2019-08-16 02:39:19
  • ព័ត៌មាន

Apple ដូចបានបង្ហាញពីថ្ងៃប្រកាសចេញ iPhone 11

  • 2019-08-16 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រព័ន្ធ iOS 13 Beta ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​ Apple ទើប​បាន​បញ្ចេញ​នា​ថ្ងៃ​នេះ គេ​បាន​ប្រទះ​ឃើញ​ Screenshot ដែល​ទំនង​ជា​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ iPhone ជំនាន់​​ថ្មី។

Screenshot នេះ​ប្រទះ​ឃើញ​ដោយ​ iHelpBR ដែល​វា​មាន​ឈ្មោះ​ថា​ "HoldForRelease” និង​មាន​​ផ្ទុក​កម្មវិធី​ប្រតិទិន (Calender) ដែល​មាន​ថ្ងៃ​ខែ​កំណត់​ថា​​ថ្ងៃ​​អង្គារ ទី​ ១០។ ត្បិត​ថា​​ខែ​ មិន​មាន​បញ្ជាក់​មែន​ ប៉ុន្តែ​​ថ្ងៃ​​អង្គារ ទី​ ១០​ នេះ គឺ​ស៊ី​គ្នា នឹង​ប្រតិទិន​ខែ​កញ្ញា ដែល​ជា​ខែ Apple តែង​ប្រកាស​ iPhone។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ​មុន​គេ​ក៏​បាន​ប្រទះ​ឃើញ Screenshot ដូច​នេះ​ដែរ​ លើ iOS 12 Beta ដែល​បង្ហាញ​ពី​ថ្ងៃ​ទី ១២ កញ្ញា ហើយ​វា​ត្រូវ​នឹង​ថ្ងៃ​ប្រកាស​ចេញ iPhone XR និង XS តែ​ម្ដង។

​​​ចាត់​ទុក​ថា iPhone 11 ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា នោះ​មាន​ន័យ​ថា​ការ​កុម្ម៉ង់​ទិញ​នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី ១៣ កញ្ញា ហើយ​ថ្ងៃ​ចេញ​លក់​គឺ​ចំ​ថ្ងៃ​ទី ២០ ខែ​កញ្ញា។ រឹត​តែ​ចៃដន្យ​នោះ​គឺ ការ​ធ្លោយ​សម្ដី​របស់​​ប្រធាន​ក្រុមហ៊ុន​ជប៉ុន កាល​ពី​ពេល​កន្លង​ទៅ បាន​បញ្ជាក់​ថា iPhone 11 នឹង​ចេញ​លក់​នា​ថ្ងៃ​ទី ២០ កញ្ញា​នេះ​ផង​ដែរ

ចុចអាន ៖ iPhone 11 Pro Max នឹងមានទំហំថ្មធំសម្បើម

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់