• 2019-08-14 06:36:24
  • ព័ត៌មាន

នារីម្នាក់នេះ បានវះកាត់ញាត់សោឡាន Tesla ចូលក្នុង​កំភួន​ដៃ (វីដេអូ)

  • 2019-08-14 06:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីម្នាក់​ឈ្មោះ​ថា​ Amie D.D. បាន​​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ក្លាហាន​មួយ ហ៊ាន​ធ្វើ​ការ​វះកាត់​ដើម្បី​ញាត់​នូវ​ឈីប​​​សោ​រថយន្ត​អគ្គិសនី Tesla ដាក់​ចូល​កំភួន​ដៃ​របស់​ខ្លួន។ ធ្វើ​ដូច​នេះ​នាង​មិន​បាច់​បារម្ភ​​រឿង​បាត់​សោ ឬ​ភ្លេច​សោ​រថយន្ត​នោះ​ទេ។

ដើម្បី​ធ្វើ​ការ​បង្កប់​ឈីប​សោ​ចូល​ក្នុង​ខ្លួន​ប្រាណ សម្រាប់​ដោះ​សោ​រថយន្ត​បាន​គ្រប់​ពេល​នោះ Amie សហការ​ជា​មួយ​អ្នក​ជំនាញ​ខាង​កែប្រែ​​ដង​ខ្លួន​ម្នាក់​​នៅ​រដ្ឋ Texas ដែល​​មាន​ឈ្មោះ​​ក្រៅ​ថា​ Pineapple ដើម្បី​បញ្ចូល​នូវ​ឈីប​ RFID ដែល​ដក​ចេញ​ពី​សោ​រថយន្ត​ Tesla Model 3។ ឈីប RFID នេះ​បាន​ស្រោប​ដោយ​សារធាតុ​ប្លាស្ទិក​ម្យ៉ាង​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព។

តាម​ការ​លើក​ឡើង​របស់ Amie បាន​ឲ្យ​ដឹង​ថា​ ការ​បង្កប់​ឈីប​ក្នុង​ខ្លួន​នេះ​គឺ​បាន​ផល។ ម្ចាស់ Tesla រូប​នេះ​ក៏​បាន​ផលិត​ជា​វីដេអូ​ឯកសារ​ដែល​បង្ហាញ​អំពី​ដំណើរ​ការ​​បង្កប់​ឈីប​នេះ​ផង​ដែរ៕​​​

បញ្ជាក់ថាវីដេអូខាងក្រោមមានបង្ហាញពីឈាម ៖

ចុចអាន ៖ ឡាន SUV កម្លាំងខ្លាំងដាច់គេក្នុងលោក តម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់