- 2019-08-09 07:48:55
- ព័ត៌មាន
“ឡានរថក្រោះ" កម្លាំង ១០០០ សេះ នឹងប្រកាសចេញសប្ដាហ៍នេះ
- 2019-08-09 07:48:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ឡានរថក្រោះ" កម្លាំង ១០០០ សេះ នឹងប្រកាសចេញសប្ដាហ៍នេះ
ចន្លោះមិនឃើញ
រថយន្ត Rezvani Tank ស៊េរីថ្មីឆ្នាំ ២០២០ ត្រៀមនឹងបង្ហាញមុខជាផ្លូវការក្នុងសប្ដាហ៍នេះ ជាមួយការផ្លាស់ប្ដូររូបរាងថ្មីខុសពីមុន និងមានបន្ថែមកម្លាំងខ្លាំងលើសមុនទៀតផង។
តាមរយៈរូបភាព Teaser ច្រើនសន្លឹកឃើញថារូបរាងរបស់ "ឡានរថក្រោះ" នេះ មានការផ្លាស់ប្ដូររចនាបថថ្មី មិនមានប្រើផ្នែកពីស៊េរីចាស់នោះទេ។ រថយន្តស៊េរីថ្មីនេះនឹងមានចំនួន ៣ ប្រភេទដូចស៊េរីមុន គឺប្រភេទ Tank ធម្មតា, ប្រភេទ Tank X និងប្រភេទ Tank X Military Edition ដែលអាចធន់នឹងគ្រាប់កាំភ្លើង។
គួរដឹងថាប្រភេទ Tank X នឹងនៅតែប្រើម៉ាស៊ីនចំណុះ ៦,២ លីត្រ ប្រភេទ Supercharged មានចំនួន ៨ ស៊ីឡាំង ជាម៉ាស៊ីនរបស់ Dodge Challenger SRT Demon ប៉ុន្តែមានកម្លាំងខ្លាំងលើសមុន។ ជាជាងអាចបង្កើតកម្លាំងបាន ៨៤០ សេះនោះ ប្រភេទ Tank X ថ្មី នឹងអាចផលិតកម្លាំងបានដល់ ១០០០ សេះ ដែលអាចឲ្យវាក្លាយជា SUV កម្លាំងខ្លាំងជាងគេក្នុងលោក ពេលប្រកាសចេញ។
នៅសប្ដាហ៍នេះរថយន្ត Tank ស៊េរីឆ្នាំ ២០២០ នឹងប្រកាសចេញ ដោយការកុម្ម៉ង់ទិញបានចាប់ផ្ដើមបើកហើយ ដែលតម្រូវឲ្យតម្កល់លុយ ២ ៥០០ ដុល្លារ។ ចំពោះតម្លៃមិនទាន់បានបង្ហាញនោះទេ ប៉ុន្តែរថយន្ត Tank ស៊េរីមុនមានតម្លៃចាប់ពី ១៦៥ ០០០ ដុល្លារ, ប្រភេទ Tank X តម្លៃចាប់ពី ២៥៩ ០០០ ដុល្លារ និង Tank X Military Edition មានតម្លៃ ២៩៥ ០០០ ដុល្លារ៕
ចុចអាន៖