• 2019-08-08 02:38:34
  • ព័ត៌មាន

Samsung ​ប្រកាស​ផ្សាយ​កុំព្យូទ័រ​រាង​ស្តើង Galaxy Book S

  • 2019-08-08 02:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​ប្រកាស​នូវ​ស្មាតហ្វូន​ប៊ិច Galaxy Note 10 ក្រុមហ៊ុន Samsung ក៏​ឆ្លៀត​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ Galaxy Book S ដែល​វា​ជា​ប្រភេទ Notebook មាន​ទម្ងន់​ស្រាល​និង​កម្រាស់​តួ​ខ្លួន​ស្តើង។

ដំណើរការ​ដោយ​ប្រព័ន្ធ Windows 10 OS ​ប្រើប្រាស់​អង្គ​គណនា Snapdragon 855 ​ធុន​នេះ​បំពាក់​អេក្រង់ Full HD ទំហំ ១៣,៣ អ៊ីញ Touchscreen ​ជាមួយ RAM ទំហំ 8GB LPDDR4X ​និង​អង្គ​ផ្ទុក 512GB ជាមួយ​ការ​គាំទ្រ​បន្ថែម microSD ដល់​ទៅ 1TB។

ថាមពល​ថ្ម​កម្លាំង ៤២ វ៉ាត់​ម៉ោង​ធានា​បាន​នូវ​ការទស្សនា​វីដេអូ​ដល់​រយៈ​ពេល ២៣ ម៉ោង​ពេញ ឬ​អាច​ប្រើប្រាស់​ជា​ទូទៅ​បាន​មួយ​ថ្ងៃ​ពេញ​រាល់​ការ​សាក​ម្តង។ Notebook សេរ៊ី​ឆ្នាំ ២០១៩ ​នេះ ក៏​គាំទ្រ​នូវ​មុខងារ​សាក​ថ្ម​រហ័ស​ Quick Charge 2.0 និង Power Delivery 2.0 ​ផង​ដែរ។

ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព Samsung ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ គាំទ្រ Windows' Hello រី​ឯ​ឧបករណ៍​សំឡេង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AKG ជា​ប្រព័ន្ធ​សំឡេង Dolby Atmos។ ស្ថិត​ក្នុង​ជម្រើស​ពីរ​ពណ៌​មាន Mercury Gray និង Earthy Gold។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់