• 2019-08-07 07:02:23
  • ព័ត៌មាន

ស្មាតហ្វូនកាមេរ៉ា 64 MP នឹងប្រកាសចេញនៅថ្ងៃតែមួយជាមួយ Galaxy Note10

  • 2019-08-07 07:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ដែល​ជា​​ក្រុមហ៊ុន​សាខា​មួយ​បំបែក​ខ្លួន​ចេញ​ពី​ម៉ាក OPPO បាន​​បញ្ជាក់​ថា​ស្មាតហ្វូន​មាន​កាមេរ៉ា​មេ​កម្រិត ៦៤ MP របស់​ខ្លួន នឹង​បង្ហាញ​មុខ​នៅ​ថ្ងៃ​ទី ៨ ខែ​សីហា​ខាង​មុខ​នេះ​នៅ​ប្រទេស​ឥណ្ឌា។ ៨ សីហា​នេះ​ក៏​ជា​ថ្ងៃ​ប្រកាស​ចេញ Galaxy Note10 ផង​ដែរ ដែល​ប្រកាស​ចេញ​នៅ​ម៉ោង ៣ ព្រឹក​ទៀប​ភ្លឺ។

ដំណឹង​ជុំវិញ​​ស្មាតហ្វូន​ថ្មី​របស់ Realme គេ​មិន​ទាន់​ដឹង​ច្រើន​នៅ​ឡើយ​ទេ​ ប៉ុន្តែ​វា​​នឹង​មាន​ឈ្មោះ​ថា​ Realme 5 ​ដោយ​ក្រុមហ៊ុន​បាន​រំលង​​ម៉ូដែល Realme 4 តែ​ម្ដង។ ការ​រំលង​ម៉ូដែល Realme 4 នេះ​ ដោយ​សារ​​លេខ ៤ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​លេខ​​​​មិន​មាន​ហុងស៊ុយ​នៅ​​ក្នុង​ប្រទេស​ចិន។

គេ​អាច​ដឹង​ដែរ​ថា​កាមេរ៉ា​ខាង​ក្រោយ​របស់ Realme 5 នឹង​មាន​រហូត​ដល់ ៤​ គ្រាប់ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ៦៤ MP។ ស្មាតហ្វូន​នេះ​ទំនង​ជា​នឹង​ចេញ​លក់​នៅ​ប្រទេស​ឥណ្ឌា និង​ចិន​មុន​គេ៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់