• 2019-08-06 01:28:39
  • ព័ត៌មាន

ទោះ​មាន​ច្រើន​ជាង ៥០០ ទីតាំង តែ Apple Iconsiam ឈរ​លេខ ៤ ស្អាត​ដាច់​គេ​ក្នុង​លោក

  • 2019-08-06 01:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចេញ​ផ្សាយ​ហាង​ចែកចាយ Apple Store នៅ​ឆ្នាំ ២០០១ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត ២០ ឆ្នាំ​ហើយ ដោយ​ឡែក​មាន​ច្រើន​ជាង ៥០០ ទីតាំង​កំពុង​បើក​ដំណើរការ​ទូទាំង ២៤ ប្រទេស​ក្នុង​លោក។

យោង​តាម​សារព័ត៌មាន Business Insider ​បាន​ធ្វើ​ការ​ចាត់ចំណាត់ថ្នាក់​នៅ Apple Store ដែល​មាន​រចនាបថ​រូបរាង​ស្អាត​ដាច់​គេ។ ទីតាំង Apple Store នៅ​ផ្សារ​ទំនើប Iconsiam ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ដែល​ចាញ់​ហាង​ចែកចាយ ៣ ទីតាំង​ផ្សេង​ទៀត​នៅ​សហរដ្ឋអាមេរិក​និង​អ៊ីតាលី។

ខាង​ក្រោម​បង្ហាញ​ពី Apple Store ស្អាត​ដាច់​គេ​ទាំង ១០ ក្នុង​លោក៖

១.Apple Grand Central ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក

២.Apple Michigan Avenue ក្នុង​ទីក្រុងChicago សហរដ្ឋអាមេរិក

៣.Apple Piazza Liberty ក្នុង​ទីក្រុង Milan ​ប្រទេស​អ៊ីតាលី

៤.Apple Iconsiam ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ

៥.Apple Cotai Central ក្នុង​ទីក្រុង​ Cotal ​ប្រទេស​ម៉ាកាវ

៦.Apple Downtown Brooklyn ក្នុង​ទីក្រុង Brooklyn សហរដ្ឋអាមេរិក

៧.Apple Shibuya ​ក្នុង​ទីក្រុង​ Shibuya ​ប្រទេស​ជប៉ុន

៨.Apple Holiday Plaza Shenzhen ​ក្នុង​ស្រុក Nanshan ​ប្រទេស​ចិន

៩.Apple Brussels ក្នុង​ទីក្រុង Brussels ​ប្រទេស​បែលហ្សិក

១០.Apple Zorlu Center ក្នុង​ទីក្រុង Istanbul ​ប្រទេស​តួរគី

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់