• 2019-08-05 03:52:50
  • ព័ត៌មាន

ទិញហើយរាសីឡើងស្រឺតៗ! ស្មាតហ្វូនពិសេសផលិតមក ៦៨ គ្រឿង តម្លៃតែ ៩៩៩ ដុល្លារប៉ុណ្ណោះ

  • 2019-08-05 03:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រយ័ត្នទិញមិនទាន់គេណាបងប្អូន! ព្រោះថានៅតាមហាងលក់ទូរសព្ទដៃ ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន OPPO នៅកម្ពុជាកំពុងដាក់ OPPO Reno FC Barcelona Edition មានត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ ដែលជាម៉ូឌែលពិសេស ផលិតមាន​ចំនួនកំណត់់ដោយរោងចក្រ។

សម្រាប់ម៉ូឌែលនេះ ដូចអ្នកបានដឹងស្រាប់ហើយ វាបានចេញលក់នៅតំបនអឺរ៉ុបមុនកម្ពុជាយើង ក៏ប៉ុន្តែតម្លៃលើសពាន់ជាងឯណោះ និងលក់ចេញយ៉ាងផុសផុលតាមរយៈហ្វេនរបស់ក្រុមបាល់ទាត់លំដាប់ពិភពលោក Barcelona ដើម្បីអបអរសាទរការប្រកួតដែលត្រៀមនឹងចាប់ផ្តើមរដូវកាលថ្មី ២០១៩-២០២០។

ទូរសព្ទ OPPO Reno FC Barcelona Edition ដែលមានពាក្យស្លោកថា “The Color of Miracle “ បានរចនាឡើងយ៉ាងហ្មត់ចត់បំផុតឱ្យស៊ីមេទ្រីពណ៌គ្នាជាមួយនឹង LOGO របស់ក្រុម Barca ដើម្បីផ្គាប់ចិត្តអ្នកនិយមចូលចិត្តកីឡាបាល់ទាត់ ជាពិសេសគឺក្រុមអ្នកគាំទ្រកីឡាករក្នុងក្លិប Barcelona ដោយសារតែវាកាន់តែធ្វើឱ្យលោកអ្នកមានភាពកាន់តែងាយស្រួលក្នុងការទស្សនាបាល់ទាត់ទុកជាអនុស្សាវរីយ៍ និងអាចថតរូបបានដោយបច្ចេកវិទ្យា Zoom នៅក្នុងកាម៉េរ៉ាក្រោយទំហំ ៤៨MP រហូតបានដល់ទៅ ៦០ដង ឯណោះ! និង កាមេរ៉ាមុខបែបបញ្ឆិត ក៏មានដៅពណ៌ខៀវ ក្រហម ម៉ាអេមតែម្ដង! ឃើញហើយ មិនលង់ គឺក្បត់ខ្លួនឯងហើយ ហេហេហេ!!។

លើកនេះ OPPO បានបញ្ចេញម៉ូឌែល Reno FC Barcelona Edition មានចំនួនត្រឹមតែ ៦៨គ្រឿងជាលេខល្អ និងតម្លៃល្អត្រឹមតែ ៩៩៩ ដុល្លារ ក៏ជាលេខល្អទៀតនៅក្នុងក្បួនហុងស៊ុយ មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានកាដូពិសេសៗដែលមានតម្លៃសរុបរហូតដល់ទៅ ១៨៨ ដុល្លារដូចជា៖

  • ទី១៖ ផ្តល់ជូនកាសស្តាប់ត្រចៀកធំ ឬ(Headphones)
  • ទី២៖ ផ្តល់ជូនស៊ីមស្មាត (លេខពិសេស) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤ សប្តាហ៍ថែមទៀតផង!

ដូច្នេះតម្លៃដែលឮអ្នកជាវទូរសព្ទនេះក្នុងប្រទេសកម្ពុជា គឺចំណេញជាងនៅតំបន់អឺរ៉ុបទៅទៀត!សូមរួសរាន់ឡើង អ្នកមកមុន បានមុនណាបងប្អូន៕

អត្ថបទ៖ រក្សា

មតិយោបល់