• 2019-08-04 04:41:45
  • ព័ត៌មាន

យក​គំរូ​តាម Lenovo ទី​បំផុត​ច្នៃ​បាន​កូន Gaming Laptop តូច​បំផុត​ក្នុង​លោក

  • 2019-08-04 04:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Paul Klinger លើ​គេហទំព័រ YouTube ​បាន​បង្ហោះ​ចែកចាយ​នូវ​វីដេអូ​ខ្លី​មួយ​ជុំវិញ​ការ​បង្ហាញ​នូវ​កូន Gaming Laptop ខ្នាត​តូច​មិន​ធ្លាប់​មាន​ពី​មុន​មក បំផុស​ការ​រចនា​ច្នៃ​ចេញ​ពី​កុំព្យូទ័រ​យួរ​ដៃ ThinkPad របស់​ក្រុមហ៊ុន Lenovo។

ឧបករណ៍​ខ្នាត​តូច​នេះ​ឲ្យ​ឈ្មោះ 'ThinkTiny' ​ដែល​បង្កើត​ឡើង​សម្រាប់​លេង​ហ្គេម​តែ​មួយ​មុខ​គត់ ក្នុង​នោះ​អ្នក​​ប្រើប្រាស់​អាច​កម្សាន្ត​ជាមួយ​ហ្គេម​ខ្នាត​តូច​ដូច​ជា Snake, Tetris និង Lunar Lander ជា​ដើម ខណៈ​ដែល​ការ​បញ្ជា​ចុះ​ឡើង​ធ្វើ​ទៅ​បាន​ឆ្លង​កាត់​ប៊ូតុង TrackPoint ពណ៌​ក្រហម​មួយ។

រូបតំណាងកុំព្យូទ័រ Lenovo ThinkPad

ThinkTiny បំពាក់​នូវ​អង្គ​គណនា Atiny1614 ​ដោយ​ប្រើប្រាស់​អេក្រង់ OLED ស​ខ្មៅ មាន​កម្រិត​បង្ហាញ ១២៨x៦៤ ភីកសែល មាន​ថាមពល​ថ្ម​ទំហំ 300mAh សាក​ថ្ម​តាម​រន្ធ​សាក​ microUSB។ នៅ​ផ្នែក​ខាង​មុខ​ក៏​មាន​ភ្ជាប់​ភ្លើង LED តូច​មួយ ដែល​វា​ផ្លាស់ប្តូរ​ទៅ​តាម​កម្រិត​លំបាក​នៃ​ហ្គេម​នីមួយៗ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

តាម​ប្រភព​ពី​សារព័ត៌មាន Gizmodo ​បាន​បញ្ជាក់​ថា​ Klinger នឹង​ពុំ​មាន​គម្រោង​ដាក់​លក់​ឬ​ចែកចាយ​ Gaming Laptop ចម្លែក​មួយ​នេះ​ទេ ព្រោះ​លោក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត និង​មួយ​ផ្សេង​ទៀត​មិន​ចង់​ឲ្យ​រង​ការ​ប្ដឹងផ្ដល់​ណា​មួយ​ពី​ក្រុមហ៊ុន Lenovo។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់