• 2019-08-01 08:16:03
  • ព័ត៌មាន

Play Pass របស់​ Google អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កម្មវិធី​និង​ហ្គេម​គិត​លុយ​ដោយសេរី

  • 2019-08-01 08:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ឆ្នាំ​នេះ Apple បាន​ប្រកាស​កម្មវិធី Apple Arcade របស់​ខ្លួន ដែល​សម្រាប់​អ្នក​ចង់​សាក​កម្មវិធី​គិត​លុយ​ជា​ច្រើន ដោយ​មិន​បាច់​ទិញ​។ នៅ​ថ្ងៃ​នេះ Google បាន​ចាប់​ផ្តើម​ធ្វើ​តេស្ដ​សេវា​របស់​ខ្លួន​ ដែល​មាន​មុខងារ​ដូច​ Apple Arcade ដែរ​ គឺ Google Play Pass

មាន​ដំណឹង​ថា Google សំងំ​បង្កើត​សេវា​នេះ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ទើប​តែ​ពេល​នេះ​ទើប​ឃើញ​ Google ធ្វើ​តេស្ដ។ សេវា​កម្ម​នេះ​ មាន​តម្លៃ​ ៥ ដុល្លារ​ក្នុង​មួយ​ខែ សេវា​នេះ​មិន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​អ្នក​លេង​ហ្គេម​ឬ​តេស្ដ​កម្មវិធី​គិត​លុយ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បិទ​ពាណិជ្ជកម្ម​លើ​កម្មវិធី​ទាំង​នោះ​ចេញ។

ដោយសារវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង ហេតុនេះកាលបរិច្ឆេទដាក់ឲ្យប្រើប្រាស់នៅមិនទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ Android Police ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់