• 2019-08-01 02:42:00
  • ព័ត៌មាន

ចាប់​បាន​​លើ​គោក តារា​អ៊ីនធឺណិត​ចិន ប្រើ Filter ធ្វើឲ្យ​មុខ​ក្មេង (វីដេអូ)

  • 2019-08-01 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vlogger ល្បី​ម្នាក់​របស់​ចិន​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ព្រះ​នាង Qiao Biluo” នោះ​ ត្រូវ​បាន​គេ​ឃើញ​មុខ​មាត់​ពិត ដែល​​ខុស​គ្នា​​ពី​មុខ​មាត់​លើ​អ៊ីនធឺណិត ក្រោយ​ពី​កំហុស​បច្ចេកទេស​ខាង​ Filter កើត​មាន​អំឡុង​ពេល​ផ្សាយ​ផ្ទាល់​វីដេអូ​កាល​ពី​សប្ដាហ៍​មុន។

ឆ្វេងមុខមាត់ពិត ខាងស្ដាំមុខមាត់ប្រើ Filter

នារី​សក់វែង មាន​មុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ដែល​ត្រូវ​អ្នក​គាំទ្រ​ហៅ​ថា​ "ទេវតា​ខ្ជូត" នោះ បាន​បាត់​ស្រមោល​ ជំនួស​មក​វិញ​នូវ​នារី​វ័យ​ចំណាស់​ម្នាក់ ដែល​គេ​មិន​អាច​ចំណាំ​មុខ​បាន។ រឿង​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ "ព្រះ​នាង Qiao Biluo” ផ្សាយ​ផ្ទាល់​វីដេអូ​រួម​គ្នា​ជា​មួយ​ Vlogger ល្បី​ម្នាក់​ទៀត នៅ​លើ​បណ្ដាញ Douyu ដែល​ជា​បណ្ដាញ​ផ្សាយ​ផ្ទាល់​វីដេអូ​ល្បី​មួយ​នៅ​ចិន។

អំឡុង​ពេល​ផ្សាយ​ផ្ទាល់ អ្នក​គាំទ្រ​បាន​ទទូច​ឲ្យ​ "ព្រះ​នាង Qiao Biluo” ​ដក​ Filter ចេញ​ និង​បង្ហាញ​មុខ​មាត់​ពិត។ Vlogger រូប​នេះ​មិន​ព្រម និង​បាន​និយាយ​ថា​ទាល់​តែ​អ្នក​គាំទ្រ​ឧបត្ថម្ភ​លុយ​ឲ្យ​ច្រើន​ទើប​នាង​ព្រម​ធ្វើ​តាម។ នាង​និយាយ​បែប​នេះ​ថា ៖ "ខ្ញុំ​មិន​អាច​បង្ហាញ​មុខ​របស់​ខ្ញុំ​បាន​ទេ លុះត្រាតែ​ទទួល​បាន​លុយ​ឧបត្ថម្ភ​ ១១ ៩៥០ ដុល្លារ​”។ និយាយ​រួច​ភ្លាម​ក៏​ចាប់​ផ្ដើម​មាន​ការ​ឧបត្ថម្ភ​លុយ​ជា​ហូរហែ​ ដោយ​​មាន​ម្នាក់​ឧបត្ថម្ភ​លុយ​ច្រើន​ដល់ ៥ ០០០ ដុល្លារ។

ប៉ុន្តែ​ដោយ​សារ​បញ្ហា​បច្ចេកទេស​ Filter ស្រាប់​តែ​លែង​មាន​ ហើយ​មុខ​មាត់​ពិត​របស់​ព្រះនាង​ក៏​ត្រូវ​បាន​បង្ហាញ។ វីដេអូ​​បង្ហាញ​មុខ​មាត់​ពិត​ ត្រូវ​បាន​បង្ហោះ​លើ​ YouTube ដែល​អ្នក​អាច​ទស្សនា​ខាង​ក្រោម​នេះ ៖

​​​ក្រោយ​ពី​មុខ​ពិត​ត្រូវ​បាន​បង្ហាញ​ ព្រះ​នាង Qiao Biluo បាន​បាត់​បង់​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​ BBC បាន​ចុះ​ផ្សាយ​ថា​​​ចំណាប់​អារម្មណ៍​អវិជ្ជមាន​ដែល​ព្រះនាង​ទទួល​បាន​ ធ្វើ​ឲ្យ​នាង​កើន​ឡើង​អ្នក​គាំទ្រ​ដល់​ខ្ទង់ ៥០ ម៉ឺន​នាក់ និង​បន្ត​កើន​ឡើង​បន្ត​បន្ទាប់​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់