• 2019-07-30 05:04:18
  • ព័ត៌មាន

​ម៉ូតូ​អ៊ីតាលី​មួយ​ប្រភេទ ​​ចេញ​មក​ប្រជែង​ជាមួយ Exciter និង Winner X 2020

  • 2019-07-30 05:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ​របស់​ក្រុមហ៊ុន​អ៊ីតាលី​ ​Benelli ​ម៉ូឌែល​ RFS 150i ​ឆ្នាំ ២០២០ ​បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ប្រទេស​ថៃ ​ក្រោយ​ពេល​ដែល​វត្តមាន​ Honda Winner X ​ឆ្នាំ​ ២០២០ ​ទើប​នឹង​ចេញ​មក​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន។

Benelli ​ម៉ូឌែល​ RFS 150i

ត្បិតតែវាមិនសូវពេញនិយមដូច Exciter ប៉ុន្តែ​រូបរាង​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ​នេះ​ ​រចនា​មិន​ខុស ​Honda Winner X ​និង Exciter ​របស់ Yamaha ​ប៉ុន្មាន​ទេ។ ​ពោល​គឺ មាន​​តួ​ខ្ពស់ ​កម្លាំង​ម៉ាស៊ីន​ប្រហែល​គ្នា​ ​ចង្កៀង​បំភ្លឺ​ស្រដៀង​គ្នា ​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង ABS ​និង​កម្រិត​ស៊ី​សាំង​ក៏​មិន​លើស​គ្នា​ដែរ។

​ចំពោះ​តម្លៃ​ដាក់​លក់​​នៅ​ប្រទេស​វៀតណាម និង ថៃ ខ្ទង់​ប្រមាណ​ជា​ ​១៨០០ ទៅ ២០០០ ដុល្លារ៕

Benelli ​ម៉ូឌែល​ RFS 150i

អត្ថបទទាក់ទង៖

ប្រភព៖ Mocyc ប្រែ​សម្រួល៖ រក្សា

មតិយោបល់