• 2019-07-23 02:24:36
  • ព័ត៌មាន

Apple បញ្ចេញ iOS ជំនាន់​ចុង​ក្រោយ ដល់អ្នកប្រើ iPhone 4 និង 5

  • 2019-07-23 02:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ថ្ងៃ​នេះ Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ចុង​ក្រោយ​ iOS 12.4 ដែល​មាន​បន្ថែម​មុខងារ​ថ្មី និង​បង្កើន​​ប្រព័ន្ធ​សុវត្ថិភាព​លើ iPhone ដែល​អាច​ដំឡើង iOS ចុង​ក្រោយ​នេះ។ ដោយ​ឡែក Apple ក៏​បាន​បញ្ចេញ​កំណែ​ទម្រង់​ចុង​ក្រោយ​សម្រាប់ iPhone 4s និង iPhone 5 ដើម្បី​ជួសជុល​បញ្ហា​ទាក់ទង​នឹង GPS។

iOS ចុង​ក្រោយ​សម្រាប់ iPhone 4 និង​ iPhone 4s គឺ iOS 9.3.6 ចំណែក iPhone 5 ទទួល​បាន iOS 10.3.4។ ចំពោះ iPad mini, iPad 2 និង iPad 3 ក៏​ទទួល​បាន​ការ​អាប់ដេត​នេះ​ដែរ។ អ្នក​អាច​អាប់ដេត​ដោយ​ចូល​ទៅ​កាន់ Settings → General → Software Update។

ការ​អាប់ដេត​ថ្មី​គឺ​ជួសជុល​បញ្ហា​​ដែល​បាន​ប៉ះពាល់​ដលើ​ដំណើរ​ការ GPS នៅ​លើ​ iPhone ដែល​​មាន​​បញ្ហា ហើយ​វា​ធ្វើ​ឲ្យ​ iPhone ទាំង​នោះ​មិន​អាច​កំណត់​កាល​បរិច្ឆេទ​បាន​ត្រឹម​ត្រូវ​ទៀត​ផង។

ដោយ​ឡែក​សម្រាប់ iOS 12.4 វិញ គឺ​មាន​បន្ថែម​មុខងារ​ថ្មី ដូច​ជា​ប្រព័ន្ធ​ផ្ទេរ​ទិន្នន័យ​ដោយ​មិន​ប្រើ​ខ្សែ។ ពី​មុន​​ចង់​ប្ដូរ​ពី iPhone ស៊េរី​ចាស់ មក​ iPhone ថ្មី ត្រូវ​ប្រើ​ខ្សែ​ដើម្បី​ផ្ទេរ​ទិន្នន័យ ប៉ុន្តែ​លើ iOS 12.4 លែង​ត្រូវ​ការ​ខ្សែ​ទៀត​ហើយ៕

ចុចអាន៖

ប្រភព៖ redmondpie ប្រែ​សម្រួល៖ សុខហេង

មតិយោបល់