• 2019-07-22 08:34:37
  • ផលិតផលថ្មី

ទូរសព្ទ​ហ្គេម ROG Phone 2 ចេញ​មុខ​ហើយ ថ្ម​ទំហំ 6000 mAh អេក្រង់ 120 Hz

  • 2019-07-22 08:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ROG Phone 2 ស្មាតហ្វូន​សម្រាប់​លេង​ហ្គេម​ជំនួស​តំណែង ROG Phone បាន​លេច​មុខ​ជា​ផ្លូវ​ការ​ ដែល​មាន​បំពាក់​ចំណុច​ថ្មីៗ​មុន​គេ​មួយ​ចំនួន។

ROG Phone 2 គឺ​ជា​ស្មាតហ្វូន Android ដំបូង​គេ​ដែល​ប្រើ​អេក្រង់ AMOLED មាន​ល្បឿន ១២០ Hz ដោយ​មាន​ទំហំ ៦,៥៩ អ៊ីញ។ ល្បឿន Refresh ខ្ពស់​អាច​ឲ្យ​ការ​បង្ហាញ​រូបភាព​បែប​ Animation ដើរ​យ៉ាង​រលូន ប៉ុន្តែ​ស៊ី​ថ្ម​បន្តិច។ ហេតុ​នេះ​ទើប​វា​មាន​បំពាក់​មក​ជា​មួយ​នូវ​ថ្ម​ទំហំ ៦០០០ mAh អាច​ទ្រាំទ្រ​ការ​សាក​ឆាប់​ពេញ​ល្បឿន ៣០ វ៉ាត់។

ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​ Selfie ទំហំ ១៣ MP និង​កាមេរ៉ា​ខាង​ក្រោយ​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត ៤៨ MP ជា​ Sensor IMX586 របស់ SONY ហើយ​ទីពីរ​ជា​កាមេរ៉ា Ultra-Wide កម្រិត ១៣ MP។

ចំណែក​គ្រឿង​ក្នុង​វិញ​ គឺ​មាន​ញាត់​នូវ​បន្ទះ​ឈីប​ Snapdragon 855 Plus ជា​ការ​ប្រើ​លើក​ដំបូង​លើ​ស្មាតហ្វូន គួប​ផ្សំ​នឹង RAM ទំហំ ១២ GB អង្គ​ផ្ទុក​រហូត​ដល់ ៥១២ GB និង​បច្ចេកវិទ្យា​ UFS 3.0 ផង​ដែរ។ ពី​ខាង​ក្នុង​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ចំហាយ​ទឹក ដែល​អាច​បញ្ចុះ​កម្ដៅ​ភាយ​ចេញ​ពី​បន្ទះ​ឈីប​បាន។

ចំណុច​ពិសេស​ផ្សេងៗ​ទៀត​មាន​ដូច​ជា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់, រន្ធ​បំពង​សំឡេង​បែប​ស្ទេរីអូ, រន្ធ​ដោត​កាស, ឡូហ្គោ​មាន​ពន្លឺ និង​ប្រើ​ ZenUI 6 ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie។ Asus នឹង​​ចេញ​លក់​​ស្មាតហ្វូន​នេះ​នៅ​ប៉េកាំង​នា​ថ្ងៃ​ទី ២៣ កក្កដា និង​លើ​​ពិភពលោក​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា ដោយ​មិន​ទាន់​បញ្ជាក់​តម្លៃ​នៅ​ឡើយ៕

ចុចអាន៖

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់