• 2019-07-17 08:41:50
  • ព័ត៌មាន

​SONY ​ត្រៀម​ចេញ​ស្មាតហ្វូន​មួយ​ទៀត ​ប្រើ​អេក្រង់ CinemaWide

  • 2019-07-17 08:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​រយៈ​ព័ត៌មាន​ថ្មី​បាន​ឲ្យ​ដឹង​ថា​ ​ SONY ​បាន​ចុះ​បញ្ជី​ឈ្មោះស្មាតហ្វូនថ្មី នៅ ​FCC បង្ហាញពី Xperia 20 ដែល​នឹង​អាចបំពាក់​ដោយ​អេក្រង់​ ៦,០ ​អ៊ីញ​ FullHD+ ​មាន​មាត្រដ្ឋាន ២១:៩ ​ជា​ប្រភេទ​អេក្រង់​ CinemaWide ​ដូច​ទៅ​នឹង Xperia 10 និង ​Xperia 1។

រូបតំណាង Xperia 20

​SONY Xperia 20 អាច​នឹង​ប្រើ​ឈីប Snapdragon 710 Soc ជាមួយ​ជម្រើស RAM 4GB និង 6GB ឯ​មេម៉ូរី​ចាប់ពី 64GB ដល់ 256GB។ ​សម្រាប់​សមត្ថភាព​កាមេរ៉ា​ អាច​នឹង​តែ​រក្សា​ទុក​ទំហំ​ ១២ ​មេហ្គាភិចសែលដដែល តែ​បន្ថយ​ចំនួន​កាមេរ៉ា​មក​ត្រឹម ២ គ្រាប់​វិញ(កាមេរ៉ា​ក្រោយ​ភ្លោះ)​។

Xperia 20

បច្ចុប្បន្ន​គេ​ដឹង ​ទីផ្សារ​ស្មាតហ្វូន​របស់​ SONY ​ហាក់​ងាក​ទៅ​អឺរ៉ុប​ខាង​កើត ​តៃវ៉ាន់ ​ហុង​កុង ​និង​ទីផ្សារ​ក្នុង​ស្រុក​ខ្លួន​ឯង​គឺ​ជប៉ុន​តែ​ម្ដង​ ជាក់ស្ដែង​ដូច​ជា Xperia 10 និង ​Xperia 1 ជាដើម។

​ចំពោះ​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​ផ្សាយ​ច្បាស់ការ​ មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ប្រាប់​នៅ​ឡើយ តែ​តាម​ដំណឹង Sony Xperia 20 ​នឹង​មាន​លើ​ទីផ្សារ​ឆាប់ៗ​នេះ​៕

Xperia 20

ប្រភព៖ moneycontrol ប្រែ​សម្រួល៖ រក្សា

មតិយោបល់