• 2019-07-17 08:19:40
  • ព័ត៌មាន

កាមេរ៉ា​ទំហំ​ ១០៨ MP និង Zoom ១០ដង អាច​នឹង​មាន​នៅ​លើ​ទូរសព្ទ​នៅ​ឆ្នាំ​ក្រោយ

  • 2019-07-17 08:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IceUniverse ដែល​ជា​អ្នក​បញ្ចេញ​អ្នក​ព័ត៌មាន​អំពី​ទូរសព្ទ​ដ៏​ល្បីល្បាញ​បាន​បង្ហោះ​ក្នុង Twitter​ ថា នៅ​ឆ្នាំ​ក្រោយ​នេះ យើង​នឹង​អាច​ឃើញ​ទូរសព្ទ​ ដែល​មាន​កម្រិត​កាមេរ៉ា​រហូត​ដល់​ ១០៨MP និង Optical zoom បាន​ដល់​ទៅ ១០x

នៅ​ក្នុង​ឆ្នាំ​នេះ Samsung បាន​បញ្ចេញ​ sensor កាមេរ៉ា​របស់​ខ្លួន​ឈ្មោះ ISOCELL Bright GW1 ជាមួយ​នឹង​គុណភាព​រូបថត​រហូត​ដល់​ ៦៤MP ហើយ​មាន​ដំណឹង​ថា​នឹង​ចេញ​មក​ជាមួយ​ Galaxy A70s នៅ​ពេល​ខាង​មុខ​នេះ ។

ក្រុមហ៊ុន​យក្ស​នៅ​កូរ៉េ​នេះ​ក៏​កំពុង​សំងំ​ផលិត​កាមេរ៉ា ៥x optical zoom​ ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ នេះ​​គ្រាន់​តែ​​ជា​អាច​ទស្សទាយ​​សិន​ប៉ុណ្ណោះ​ពុំទាន់​ដឹង​ថា​អាច​ក្លាយ​ជា​ការពិត​ឬ​អត់​ទេ​៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

មតិយោបល់