• 2019-07-17 04:09:36
  • ព័ត៌មាន

​ទុក​ដេញ​ចោរ​! ​មន្ត្រី​ប៉ូលិស​អាមេរិក​ម្នាក់​​សម្ញែង​រថយន្ត ​Dodge Challenger 2019

  • 2019-07-17 04:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​មន្ត្រី​ប៉ូលិស​ម្នាក់​ប្រចាំ​ការ​នៅ​រដ្ឋ​ផ្លរីដា ​សហរដ្ឋ​អាមេរិក​ ​បាន​ផុស​លើ​បណ្ដាញ​សង្គម (Twitter)​ ​រៀប​រាប់​ពី​រថយន្ត​ប្រដេញ​ថ្មី​ម៉ូឌែល​ Dodge Challenger R/T 2019។

Dodge Challenger R/T 2019

​រថយន្ត​ Dodge Challenger R/T ​ប្រើ​ប្រព័ន្ធ RWD​​ បំពាក់​ដោយ​​ម៉ាស៊ីន​ V8 ​HEMI ទំហំ​ ៥,៧ លីត្រ​ បង្កើន​​កម្លាំង​បាន​​ ៣៧២​សេះ (២៧៧ គីឡូវ៉ាត់)។ រថយន្ត​មាន​បំពាក់​នូវ​មុខងារ​កាមេរ៉ា​កម្រិត HD ៣៦០ ​ដឺក្រេ​របស់ Panasonic ​​អាច​ចាប់​រូបភាព​និង​វីដេអូ​មួយ​ជុំ ​ជាមួយ​នឹងការ​បំពាក់​បន្ថែម​ចង្កៀង​បន្លឺ​សំឡេង​​របស់​ប៉ូលីស​គឺ (ក្រហម-ខៀវ) ​ប្រភេទ​។

​រថយន្ត​នេះ​មាន​សមត្ថភាព​អាច​រត់​បាន​ល្បឿន​អតិបរមា ​២៧០ គ.ម/ម៉ ​និង​មាន​ល្បឿន​ស្ទុះ​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ចំណាយ​ពេល​តែ ៣,៨ ​វិនាទី​ប៉ុណ្ណោះ ​ឯ​តម្លៃ​វិញ​ខ្ទង់​ប្រមាណ​ជា ៣៦ ០០០ ដុល្លារ(លក់​នៅ​​សហរដ្ឋ​អាមេរិក​)។

​មន្ត្រី​ប៉ូលិស​ដដែល​បាន​សរសេរ​ថា ​"​ដូច​ដែល​អ្នក​បាន​ឃើញ​! ​យើង​មាន​រថយន្ត​ដែល​មាន​ល្បឿន​យ៉ាង​កំណាច ​អីចឹង​ហើយ​ បើ​ឃើញ​ឆាប់​ ​បន្ថយល្បឿន​ឲ្យ​ហើយ​ទៅ​៕”

ប្រភព៖ Motor1 ប្រែ​សម្រួល៖ រក្សា

មតិយោបល់