• 2019-07-17 01:30:55
  • ព័ត៌មាន

ចេញ​ពិន្ទុ​វាយ​តម្លៃ​កម្លាំង​ម៉ាស៊ីន ROG Phone 2 ស្មាតហ្វូន​ប្រើឈីប SD855 Plus ​មុន​គេ​បង្អស់

  • 2019-07-17 01:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ROG ​បាន​បង្ហើបថា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ម៉ូឌែល ROG Phone 2 នឹង​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី ២៣ ​កក្កដា​ខាង​មុខ ​ជាមួយ​ការ​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 855 Plus មុន​គេ​បង្អស់​ក្នុង​លោក។ ល្បឿន​ដំណើរការ​ GPU ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ១៥ ភាគរយ ខណៈ​ CPU មាន​ល្បឿន ២,៩៦GHz។

តាម​ការ​វាយ​តម្លៃ​លើ​កម្មវិធី GeekBench 4.1 បាន​រក​ឃើញ​ថា​ល្បឿន​ដំណើរការ​ប្រភេទ Single-core ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣ មាន ៣ ៦១៦ ពិន្ទុ​ខ្ពស់​ជាង ៤ ភាគរយ​ធៀប​នឹង Asus Zenfone 6 នៅ​ចំណាត់ថ្នាក់​បន្ទាប់។

ខណៈ​ល្បឿន​ដំណើរ Multi-core ​មាន ១១ ១០៣ ពិន្ទុ​នៅ​ចាញ់​តែ iPhone XS Max មួយ​គត់ មាន ១១ ៤៣២ ពិន្ទុ។ រំឭក​ថា​ចំពោះ​ការ​ប្រើប្រាស់​ទំហំ RAM ម៉ូឌែល ROG Phone 2 ​នឹង​មាន RAM ទំហំ 12GB ដែល​ទំនង​ជា​ជំនាន់​ស្ថិត​លើ​ការ​វាយតម្លៃ​ខាង​លើ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់