• 2019-07-16 02:43:29
  • ព័ត៌មាន

មុខងារ​មួយលើ YouTube អាចរកបានដល់ ៤០០ ដុល្លារក្នុងមួយនាទី

  • 2019-07-16 02:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី VidCon ដែល​ជា​សន្និសីទ​ប្រចាំ​ឆ្នាំ​និយាយ​អំពី​វីដេអូ​នៅ​លើ​អនឡាញ បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ YouTube ក៏​​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ ហើយ​​លោក Neal Mohan ប្រធាន​ផ្នែក​ផលិតផល​ YouTube បាន​និយាយ​អំពី​ការ​បន្ថែម​នូវ​​មុខងារ​រក​លុយ​ថ្មីៗ​លើ YouTube សម្រាប់​ឲ្យ​ YouTuber ប្រើ​ប្រាស់ ជា​ជាង​ការ​ពឹង​ផ្អែក​តែ​លើ​ផ្ទាំង​ពាណិជ្ជកម្ម​មួយ​មុខ។

មុខងារ​រក​លុយ​ថ្មីៗ​ដែល YouTube បាន​លើក​ឡើង​មាន​ដូច​ជា​ ការ​លក់​ផលិតផល​​ផ្ទាល់​ខ្លួន​របស់ YouTuber ម្នាក់ៗ, ការ​បន្ថែម​នូវ​ Sticker លុយ​សម្រាប់​អ្នក​ផ្សាយ​ផ្ទាល់​វីដេអូ (អ្នក​ទស្សនា​អាច​ផ្ដល់​លុយ​ដល់​អ្នក​​ផ្សាយ​ផ្ទាល់​ដោយ​​ចុច​ផ្ញើ​ Sticker ពេល​កំពុង​ទស្សនា) និង​​មុខងារ​ចូល​ជា​សមាជិក​លើ​គណនី YouTube មួយ ដោយ​គិត​កម្រៃ​ពី​អ្នក​ចុះ​ឈ្មោះ។

លោក Mohan បាន​និយាយ​ថា​ មុខងារ​ថ្មីៗ​ទាំង​នេះ​មិន​មែន​ជា​ការ​ពិសោធ​តូច​តាច​នោះ​ទេ និង​បន្ថែម​ថា​មុខងារ​រក​លុយ​មួយ​ចំនួន​ដែល​មាន​​រួច​មក​ហើយ​លើ YouTube ពេល​នេះ​អាច​​ជួយ​ឲ្យ YouTuber រក​ចំណូល​បាន​ច្រើន​សន្ធឹក។

Super Chat

​​​​​ជាក់​ស្ដែង​គឺ​មុខងារ​ Super Chat ដែល YouTube ដាក់​ឲ្យ​ប្រើ​កាល​ពី​អំឡុង​ដើម​ឆ្នាំ ២០១៧។ រយៈពេល​ ១២ ខែ​ចុង​ក្រោយ​នេះ មាន​គណនី​ជាង ៩ ម៉ឺន​បាន​ប្រើ​មុខងារ​នេះ ហើយ​មាន​ខ្លះ​អាច​រក​ចំណូល​បាន​ជាង ៤០០ ដុល្លារ​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ផលិតផល​ខាង​លើ។

Nick Nimmin

Super Chat គឺ​ជា​មុខងារ​មួយ​ ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​​​ផ្ញើ​លុយ​ដល់​ YouTuber ដែល​ខ្លួន​ចូល​ចិត្ត អំឡុង​ពេល​ធ្វើ​ការ​ផ្សាយ​ផ្ទាល់។ គណនី Nick Nimmin ដែល​តែង​បង្ហោះ​វីដេអូ​បង្រៀន​ទាក់​ទង​នឹង​​ការ​ប្រើ YouTube ឲ្យ​មាន​ប្រសិទ្ធភាព​នោះ និយាយ​ថា​ "Super Chat” ជា​ប្រភព​​ចំណូល​ធំ​លេខ​ ១ របស់​ខ្លួន មាន​ន័យ​ថា​ច្រើន​ជាង​​ពី​ចំណូល​នៃ​ពាណិជ្ជកម្ម​លោត​ក្នុង​វីដេអូ​ទៅ​ទៀត៕

ចុចអាន៖

​​

ប្រភព៖ USAtoday ប្រែ​សម្រួល៖ សុខហេង

មតិយោបល់