• 2019-07-11 02:01:18
  • ហាងឆេងផលិតផល

ស្មាតហ្វូន​កាមេរ៉ា​ខ្លាំង Google Pixel 3a តម្លៃ​នៅ​ជាង ៥០០ ដុល្លារ

  • 2019-07-11 02:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 3a និង Google Pixel 3a XL ជា​ស្មាត​ហ្វូន​ដែល​មាន​កាមេរ៉ា​ខ្លាំង​ក្នុង​ចំណោម​ស្មាត​ហ្វូន​កំពូល​ៗ​ចេញ​នៅ​ឆ្នាំ ២០១៩ នេះ។

Google Pixel ជំនាន់​ថ្មី​អេក្រង់​​ប្រភេទ OLED ហើយ​នៅ​លើ Pixel 3a មាន​ទំហំ ៥,៦ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត FHD+ និង​នៅ​លើ​ 3a XL មាន​ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+ ដូច​គ្នា។

ក្នុងក្រុង​ភ្នំពេញ មាន​ហាង​មួយ​ចំនួន​ប៉ុណ្ណេះ​ដែល​បាន​យក​ស្មាតហ្វូន​នេះមក​លក់។ ចំពោះ​តម្លៃ​នៅ​តាម​ហាង​បច្ចុប្បន្ន Google Pixel 3a ទំហំ 64GB ថ្មី​តម្លៃ​នៅ​ខ្ទង់ ៥១៩ ដុល្លារ និង 3a XL ទំហំ 64GB​ តម្លៃ​នៅ​សល់​ខ្ទង់ ៥៨៩ ដុល្លារ ចំណែកមួយ​ទឹក Google Pixel 3a ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៤០០ ដុល្លារ

លក្ខណៈពិសេសរបស់វាមាន បំពាក់​កាមេរ៉ា​មុខ​កម្រិត ៨ MP ជា​មួយ Aperture f/2.0ខាង​ក្រោយ​កម្រិត ១២,២ MP មាន Aperture f/1.8 ​ដែល​មាន​មុខងារ​ពិសេស​ដូច​ជា​ Night Sight សម្រាប់​ថត​ពេល​យប់, Top Shot, Super Res Zoom និង​មុខងារ HDR+ ជា​ដើម មាន​រន្ធ​ដោត​កាស​ 3.5 mmរួម​ជា​មួយ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ។

ផ្នែក​ខាង​ក្នុង​បំពាក់​ដោយ​ឈីប​ Snapdragon 670 ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ ៤ GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB ថ្ម​​ទំហំ ៣០០០ mAh និង 3a XL មាន​ទំហំ ៣៧០០ mAhប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pieមាន​ជម្រើស​ពណ៌​ខ្មៅ ស និង​ស្វាយ៕

ចុចអាន្ត៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង សុខលី និង​ហាង គួងអ៊ី។

អត្ថបទ៖ ម៉េងងី

មតិយោបល់