• 2019-07-10 07:10:17
  • ព័ត៌មាន

ម៉ូតូ Honda X-ADV ប្រើ​ម៉ាស៊ីន​ដូច PCX អាចចេញចុងខែនេះ

  • 2019-07-10 07:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​យានយន្ត​​ឥណ្ឌូណេស៊ី Motoblast បាន​និយាយ​ថា​ម៉ូតូ​អូតូ​មហា​កម្លាំង Honda X-ADV អាច​នឹង​មាន​ប្រភេទ​កម្លាំង​ទាប ប្រើ​ប្រាស់​ម៉ាស៊ីន ១៥០​ សេសេ។ ម៉ូតូ​នេះ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​យានយន្ត​ឥណ្ឌូណេស៊ី GIIAS ឆ្នាំ ២០១៩ ដែល​ធ្វើ​ទៅ​នា​ថ្ងៃ​ទី ១៨ ដល់ ២៨ កក្កដា។

X-ADV 750

ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក មាន​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ជប៉ុន​នឹង​បញ្ចេញ X-ADV ប្រភេទ ១៥០​ សេសេ ឬ ៣០០ សេសេ។ ផលិតផល​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ការ​ផលិតផល​ KOWA របស់​ហុងដា។

ម៉ូតូ​ប្រភេទ​នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​ដូច​មាន​បំបាក់​លើ Honda PCX 150 ឬ Honda Vario 150 ដែរ ដោយ​មាន​ការ​ឌីហ្សាញ​បំពាក់​ដោយ​កង់​ទំហំ​ធំ កង់​មុខ​ទំហំ ១៤ អ៊ីញ និង​កង់​ក្រោយ​ទំហំ ១៣ អ៊ីញ។ និយាយ​អំពី​រូបរាង​នេះ​ដែរ X-ADV 150 អាច​នឹង​មាន​រូបរាង​ស្រដៀង​នឹង​សិស្ស​ច្បង​ X-ADV 750។

X-ADV 750

​​​​X-ADV 150 អាច​មាន​តម្លៃ​ប្រមាណ ១ ៧០០ ដុល្លារ ជា​តម្លៃ​លក់​នៅ​ឥណ្ឌូណេស៊ី។ ចំណែក​ម៉ូតូ X-ADV 750 វិញ មាន​តម្លៃ​ប្រមាណ ១២ ០០០ ដុល្លារ ឯណោះ នៅ​លើ​ទីផ្សារ​អឺរ៉ុប៕

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់