• 2019-07-09 01:51:02
  • ព័ត៌មាន

ហេតុផលសំខាន់ ស្ថាបនិក Apple ​ណែនាំ​ឲ្យ​គ្រប់គ្នា​បញ្ឈប់​ការ​ប្រើប្រាស់ Facebook

  • 2019-07-09 01:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​របស់​ក្រុមហ៊ុន Apple លោក Steve Wozniak ​បាន​ផ្តល់​នូវ​យោបល់​សម្រាប់​អ្នក​ប្រើប្រាស់ Facebook ​ឲ្យ​គួរ​ពិចារណា​បញ្ឈប់​ការ​ប្រើប្រាស់ ក្រោយ​លោក​មើល​ឃើញ​ពី​កង្វះខាត​នៃ​ឯកជនភាព​នា​ពេល​កន្លង​មក។

ជជែក​ប្រាប់​សារព័ត៌មាន TMZ ​មិត្ត​ចាស់​របស់ Steve Jobs រូប​នេះ​មាន​ប្រសាសន៍​ថា៖ "Facebook ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ឯកជនភាព​របស់​យើង ហើយ​សម្រាប់​ខ្ញុំ​សុំ​ណែនាំ​ទៅ​កាន់​មនុស្ស​ភាគ​ច្រើន​អ្នក​គួរ​តែ​រិះរក​មធ្យោបាយ​ដក​ខ្លួន​ចេញ​ពី Facebook"។

លោក​បន្ត​ថា៖ "គ្រប់​យ៉ាង​អំពី​អ្នក មិន​ថា​ចង្វាក់​បេះដូង​អាច​វាស់​បាន​ត្រឹម​ប្រើប្រាស់​ឡាស៊ែរ ហើយ​ពួក​គេ​អាច​ស្តាប់​អ្វី​ដែល​អ្នក​និយាយ​តាម​រយៈ​ឧបករណ៍​ជា​ច្រើន តើ​នរណា​ទៅ​ដឹង​ថា​ទូរសព្ទ​របស់​ខ្ញុំ កំពុង​ស្តាប់​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ពេល​នេះ បែប​នេះ​ខ្ញុំ​ព្រួយ​បារម្ភ​ព្រោះ​មាន​ការ​សន្ទនា​ខ្លះ​ដែល​ខ្ញុំ​គិត​ថា​វា​ត្រូវការភាព​ឯកជន"។

បញ្ជាក់​ថា​កាល​ពី​ខែ​មិនា ឆ្នាំ ២០១៨ កន្លង​ទៅ Wozniak ​បាន​លុប​ចោល​គណនី​ Facebook របស់​ខ្លួន បន្ទាប់​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​អាមេរិក​មួយ​នេះ​ជួប​រឿង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​ចេញ​ពី​ក្រុមហ៊ុន Cambridge Analytica ដែល​បាន​ទម្លាយ​ចេញ​នូវ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Foxnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់