• 2019-07-08 02:38:01
  • ផលិតផលថ្មី

Honda Click ២០២០ ទើបចេញនៅ​ថៃថ្ងៃមុន​ មាន​លក់​នៅ​ខ្មែរហើយ

  • 2019-07-08 02:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​នៅ​ស្រុក​ថៃ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផងHonda Click ដែល​គ្រប់​គ្នា​កំពុង​រង់​ចាំ​មាន​លក់​នៅ​ខ្មែរ​ហើយ។ និយាយ​ពី Honda Clickគ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ជា​ប្រភេទ​ម៉ូតូ​ដ៏​ពេញ​និយម​​មួយ​សម្រាប់​អ្នក​ស្រលាញ់​ប្រភេទ​លេខ​អូតូ។

សម្រាប់​អ្នក​ចូល​ចិត្ត​អាច​កាន់​លុយ​ទៅ​ទិញ​បាន​ហើយHonda Clickស៊េរី​ថ្មី​ឆ្នាំ ២០២០នេះ មាន ២​ជម្រើស​គឺ កម្លាំង​ ១៥០ មាន​ពណ៌​​ដ៏​ស្រស់​សង្ហា​ ដែល​ជា​ពណ៌​លក់​ដាច់​ខ្លាំង​ដូចជា​ ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច ស​លាយ​ទឹក​ក្រូច ឯ​កម្លាំង​ ១២៥ ​មាន​ពណ៌​ច្រើន​ដូច​ជា ​លឿង​សុទ្ធ ​ស​លាយ​ក្រហម​ ​ពណ៌​ខៀវ ​ពណ៌​ខ្មៅ​ និង​ពណ៌​ក្រហម។

តាម​ប្រភព​ពីហាង Tang Ly Hout Motor Shop Honda Clickស៊េរី​ថ្មី​ឆ្នាំ ២០២០ កម្លាំង ១៥០សេសេ ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ៣៥០០ ដុល្លារ។​

ចំពោះ​លក្ខណៈសម្បត្តិ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា៖

  • បំពាក់​អំពូល​ភ្លើង LED កន្ទុយ​ភ្លើង​ក្រោយ​ជា​ប្រភេទ LED
  • រចនា​ចង្កៀង​បែប​ថ្មី​ ​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ថាស​
  • មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​
  • កុង​ទ័រ​អេឡិចត្រូនិច​ សោ​ឆ្លាត​វៃ​ (Smart Key)
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ
  • ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម
  • និងឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ។

កាល​ពី​ដើម​ខែ កក្កដា​នេះ ក្រុមហ៊ុន​ហុង​ដា​ប្រចាំ​ប្រទេស​ថៃ ​បាន​ប្រកាស​ចេញ​ម៉ូតូ​​ Honda Click កម្លាំង​ ១២៥ និង ១៥០ ​សេសេឆ្នាំ ២០២០ សម្រាប់​ជម្រើស​ម៉ាស៊ីន​កម្លាំង​ ១២៥ ​សេសេ មាន​តម្លៃ​ប្រមាណ​ជា ១៦៦០ ដុល្លារ ​ឯ​ជម្រើស​ម៉ាស៊ីន​កម្លាំង ១៥០ មាន​តម្លៃ​ប្រមាណ​ជា ១៩៨០ ដុល្លារ (តម្លៃ​នៅ​ប្រទេស​ថៃ)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់