• 2019-07-01 02:22:01
  • ព័ត៌មាន

មើលឡើង​ក្ដៅ​សាច់! ​ស្ប៉ត​ម៉ូតូ MV Agusta ស៊េរី​ថ្មី​ឆ្នាំ ២០២០ (វីដេអូ)

  • 2019-07-01 02:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ម៉ូតូ​អ៊ីតាលី MV Augusta បាន​ប្រកាស​ថា​​នឹង​ចាប់​ផ្ដើម​ការ​ផលិត​លក់​នូវ​ម៉ូតូ Concept ម៉ូដែល Superveloce 800 ដែល​​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី EICMA កាល​ពី​ឆ្នាំ​មុន។ ទន្ទឹម​នឹង​ការ​ប្រកាស​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​មួយ​​លក្ខណៈ​សិចស៊ី​ខ្លាំង ដែល​ស៊ី​គ្នា​នឹង​រាង​សិចស៊ី​របស់​ម៉ូតូ​នេះ។

​ម៉ូតូ​នេះ​នឹង​ផលិត​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ថា​ Superveloce 800 Serie Oro ដោយ​ម៉ូតូ ៣០០ គ្រឿង​ដំបូង​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ខែ​មីនា ឆ្នាំ ២០២០។ វា​មាន​បំពាក់​នូវ​ម៉ាស៊ីន​ ៣ ស៊ីឡាំង ចំណុះ ៧៩៩ សេសេ ដែល​អាច​ផលិត​កម្លាំង​បាន​ ១៤៨ សេះ និង​មាន​​ចង្កឹះ​លេខ​ ៦ វគ្គ ហើយ​មាន​បំពង់ស៊ីមាំង ២។

Superveloce 800 Serie Oro ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា​ តាប្លូ​បំពាក់​អេក្រង់​ TFT, មាន​មុខងារ​ Traction Control និង​មុខងារ​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន​ទៀត​ផង​ដែរ។ កាលបរិច្ឆេទ​លក់​បាន​ប្រកាស​មែន ប៉ុន្តែ​តម្លៃ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ AutoNDTV ប្រែ​សម្រួល៖ សុខហេង

មតិយោបល់