• 2019-06-26 02:28:05
  • ហាងឆេងផលិតផល

តម្លៃ​ជាង ១០០ ដុល្លារ Apple Pencil 2 មាន​អី​ពិសេស​ប្រើ​ជាមួយ iPad Pro

  • 2019-06-26 02:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាស​ចេញ​ជា​មួយ​ iPad Pro ស៊េរី​ថ្មី គឺ​ Apple Pencil 2 ​ដោយ​មាន​មុខងារ​ថ្មីៗ ជា​ច្រើន​ដូច​ជា​​​អាច​​ស្ថិត​នៅ​ជាប់​ iPad ដោយ​កម្លាំង​ដែក​ឆក់, ​ប្រព័ន្ធ​សាក​បញ្ចូល​ថាមពល​ថ្មី និង​​អាច​ទ្រាំទ្រ​នឹង​ការ​បញ្ជា​តាម​កាយ​វិការ​​ដើម្បី​ដំណើរ​ការ​មុខងារ​ជា​ច្រើន។

Apple Pencil ជំនាន់​ទី​ពីរ​អាច​ភ្ជាប់​ជា​មួយ iPad Pro ដោយ​ស្វ័យប្រវត្តិ​ និង​អាច​សាក​​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ ហើយ​​វា​អាច​ឆក់​ជាប់​នឹង​ iPad Pro បាន​ទៀត​ផង។​ លើ​ Apple Pencil មាន​សមត្ថភាព​​ថ្មី ដោយ​អាច​ប្ដូរ​មុខងារ​ទៅ​ជា​ការ​​សរសេរ​អក្សរ ឬ ជា​ជ័រ​លុប​បាន​ដោយ​គ្រាន់​តែ​គោះ​លើ​វា។

ងាក​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន​នៅ Apple Pencil 1 មាន​តម្លៃ​ប្រមាណ​ជា ១១០ ដុល្លារ និង Apple Pencil 2 មាន​តម្លៃ​ប្រមាណ​ជា ១៥០ ដុល្លារ

ចំពោះ iPad ឆ្នាំ ២០១៨ មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ​ធំ​ដល់​ទៅ ១ TB ហើយ​រន្ធ​ដោត​ប្រភេទ USB-C បាន​ចូល​មក​ជំនួស​​រន្ធ Lightning ដែល​ Apple បាន​ប្រើ​រាប់​ឆ្នាំ​មក​ហើយ។ តាម​រយៈ​ការ​ប្រើ​ USB-C នេះ​ iPad Pro នឹង​អាច​ទ្រាំទ្រ​ការ​ភ្ជាប់​ជា​មួយ​ Monitor កម្រិត 5K និង​អាច​សាក​ថ្ម​ឲ្យ​ iPhone ឬ​ឧបករណ៍​ដទៃ​ទៀត​បាន។

សម្រាប់​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក iPad Pro 11 ប្រភេទ​ស៊ីម​មាន​តម្លៃ​ចាប់​ពី ១ ០៥៩ ដុល្លារ ប្រភេទ​ប្រើ Wi-Fi មាន​តម្លៃ​ចាប់​ពី ៨៩៩ ដុល្លារ។ iPad Pro 12.9 ប្រភេទ​ស៊ីម​មាន​តម្លៃ​ចាប់​ពី ១ ២៦៩ ដុល្លារ ប្រភេទ​ប្រើ Wi-Fi មាន​តម្លៃ​ចាប់​ពី ១ ១០៩ ដុល្លារ

iPad Pro ក៏​មាន​ប្រព័ន្ធ​ Bluetooth 5.0, បច្ចេកវិទ្យា​ Smart HDR លើ​កាមេរ៉ា​ Selfie ខាង​មុខ​, ដុំ​សាក​ថ្ម​ ១៨ វ៉ាត់, កាមេរ៉ា​ខាង​ក្រោម​កម្រិត ១២ MP មាន​បច្ចេកវិទ្យា​ Smart HDR, មិន​មាន​រន្ធ​ដោត​កាស​ និង​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត៕

បញ្ចាក់៖ តម្លៃ​ទីផ្សារ​ក្នុង​ស្រុក និង​អាច​ប្រែប្រួល​បន្ទាប់​ពី​ចេញ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់