- 2019-06-22 06:06:45
- ព័ត៌មាន
Hacker ខ្លាំង ៥ រូប មានម្នាក់អាមេរិកកំពុងតាមប្រមាញ់បំផុត
- 2019-06-22 06:06:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker ខ្លាំង ៥ រូប មានម្នាក់អាមេរិកកំពុងតាមប្រមាញ់បំផុត
ចន្លោះមិនឃើញ
កន្លងទៅ Sabay ធ្លាប់បង្ហាញពីឧក្រិដ្ឋជនលើប្រព័ន្ធកុំព្យូទ័រ ៥ រូប ម្ដងរួចមកហើយ ទាក់ទងនឹងកំហុសឆ្គងកាលពីអតីតកាល ក៏ដូចជាដំណើរជីវិតក្នុងពេលបច្ចុប្បន្ន ដោយឡែកអត្ថបទនេះបន្តចែករំលែកពីជើងខ្លាំង ៥ រូបផ្សេងទៀត ដែលមនុស្សភាគច្រើនមិនទាន់បានស្គាល់នៅឡើយ។
១.Robert Tappan Morris:
ទទួលបានការសិក្សារៀនសូត្រផ្នែកប្រព័ន្ធកុំព្យូទ័រពីឪពុករបស់ខ្លួន ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៅវិទ្យាស្ថាន Bell Labs និងក្រោយមកបម្រើការនៅ NSA។
តើលោកបានធ្វើខុសអ្វី?
ក្នុងឆ្នាំ ១៩៨៨ ពេលនៅជានិស្សិតនៅសកលវិទ្យាល័យ Cornell University លោកបានបង្កើតកម្មវិធី Morris Worm ក្នុងគោលបំណងវាស់ស្ទង់ទំហំអ៊ីនធឺណិត ប៉ុន្តែបានបង្កប់ចន្លោះប្រហោងដែលអាចចម្លង Virus ឲ្យម៉ាស៊ីនដំណើរការយឺត ហើយបានប៉ះពាល់ដល់កុំព្យូទ័រជាង ៦ ០០០ គ្រឿង។
បច្ចុប្បន្នលោកនៅទីណា?
ឆ្នាំ ១៩៨៩ Morris បានជាប់ចោទពីបទលួចបន្លំនិងរំលោភបំពានលើប្រព័ន្ធកុំព្យូទ័រ ហើយត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងរងការផាកពិន័យ ១០ ០៥០ ដុល្លារ។ ទីបំផុតលោកបានកែខ្លួនមកបង្កើតក្រុមហ៊ុន Y Cominator ហើយបច្ចុប្បន្នជាសាស្ត្រាចារ្យនៅវិទ្យាស្ថាន Massachusetts។
២.Loyd Blankenship:
ឲ្យឈ្មោះហៅក្រៅ The Mentor ជា Hacker សកម្មមួយរូបក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និងជាសមាជិកក្រុម Legion of Doom (LOD)។
តើលោកបានធ្វើខុសអ្វី?
Blankenship បានសរសេរអត្ថបទមួយក្រោមចំណងជើង Mentor's Last Words មុនពេលត្រូវបានចាប់ខ្លួននាឆ្នាំ ១៩៨៦។ ក្នុងអត្ថបទនោះបានបង្ហាញពីការ Hack។
បច្ចុប្បន្នលោកនៅទីណា?
ត្រូវបានជួលឲ្យទៅបម្រើការនៅក្រុមហ៊ុន GURPS Cyberpunk ក្នុងឆ្នាំ ១៩៨៩ ដោយលោក Steve Jackson Games។ លុះមួយឆ្នាំក្រោយស្ថាប័ន U.S Secret Service បានចូលឆែកឆេរផ្ទះរបស់លោក និងរឹបអូសសៀវភៅក្បួនច្បាប់ណែនាំពីឧក្រិដ្ឋកម្មលើកុំព្យូទ័រ ប៉ុន្តែលោកបានកែខ្លួនដើរចេញ ហើយងាកទៅបម្រើការជាតន្រ្តីករនិងអ្នកអភិវឌ្ឍហ្គេមឯករាជ្យ។
៣.Julian Assange:
ចាប់ផ្តើម Hack តាំងពីវ័យ ១៦ ឆ្នាំ ក្រោមឈ្មោះហៅក្រៅ Mendax។ ក្នុងរយៈពេល ៤ ឆ្នាំ លោកបានបវាយលុកប្រព័ន្ធអប់រំ សាជីវកម្ម និងរដ្ឋាភិបាល មានទាំងស្ថាប័ន NASA, Pentagon, Lockheed Martin, Citibank និង Stanford University។
តើលោកបានធ្វើខុសអ្វី?
បង្កើតគេហទំព័រ WikiLeaks ក្នុងឆ្នាំ ២០០៦ ជាមាតិកាចែកចាយព័ត៌មានបែកធ្លាយនិងឯកសារសម្ងាត់ពីប្រភពអនាមិក។ សហរដ្ឋអាមេរិកបានចុះស៊ើបអង្កេតប្រឆាំងនឹង Assange ក្នុងឆ្នាំ ២០១០ ដើម្បីចោទប្រកាន់ក្រោមច្បាប់ Espionage Act of 1917។
បច្ចុប្បន្នលោកនៅទីណា?
កំពុងលាក់ខ្លួននៅក្នុងស្ថានទូតអេក្វាឌ័រនៅទីក្រុងឡុង ដោយខ្លាចការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។
៤.Guccifer 2.0:
មិនទាន់ស្គាល់ជាមនុស្សឬជាក្រុមណាមួយ ដោយឈ្មោះនេះធ្លាប់សំដៅទៅក្រុម Hacker ជនជាតិរ៉ូម៉ានី ដែលជារឿយៗបានវាយប្រហារលើរដ្ឋាភិបាលសហរដ្ឋអាមេរិក។
តើបានធ្វើខុសអ្វី?
អំឡុងឆ្នាំ ២០១៦ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឯកសាររាប់ពាន់ច្បាប់បានបែកធ្លាយទៅលើគេហទំព័រ WikiLeaks។ មនុស្សជាច្រើនជឿជាក់ថា Guccifer 2.0 ជាក្រុមដែលមានប្រទេសរុស្ស៊ីនៅក្រោយ។
បច្ចុប្បន្ននៅទីណា?
Guccifer 2.0 បានបាត់ខ្លួនមុនបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ ប៉ុន្តែបានលេចមុខជាថ្មីនាខែមករា ឆ្នាំ ២០១៧ ដើម្បីអះអាងពួកគេគ្មានទំនាក់ទំនងជាមួយក្រុមចារកិច្ចរបស់រុស្សីឡើយ។
៥.Anonymous:
ក្រុមនេះគ្មានអត្តសញ្ញាណច្បាស់លាស់ ហើយគ្រប់គ្នាអាចដើរតួជាអនាមិក (Anonymous)។
តើបានធ្វើខុសអ្វី?
បង្កើតឡើងឆ្នាំ ២០០៣ ក្រុម Anonymous បានវាយប្រហារទៅលើស្ថាប័នជាច្រើនរួមមាន Amazon, PayPal, Sony, Westboro Baptist Church រដ្ឋាភិបាលប្រទេសអូស្រា្តលី ឥណ្ឌា ស៊ីរី សហរដ្ឋអាមេរិក រួមប្រទេសជាច្រើនទៀត។
តើបច្ចុប្បន្ននៅទីណា?
ក្រុមអនាមិកបានបន្តសកម្មភាពខ្លួនមកទល់ពេលសព្វថ្ងៃ។ តាំងពីឆ្នាំ ២០១១ ក្រុមនេះ មានពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មលើប្រព័ន្ធកុំព្យូទ័រធ្លាប់បានគេស្គាល់ជា LulzSec និង AntiSec៕
អានអត្ថបទ: