• 2019-06-20 01:41:20
  • ហាងឆេងផលិតផល

តម្លៃ Vivo V15 Pro មួយ​ទឹក​នៅ​សល់​ជាង ៣០០ ដុល្លារ

  • 2019-06-20 01:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូឌែល​ V15 និង V15Pro ​មាន​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ មាន​ជម្រើស​ពណ៌​​ដ៏​ទាន់​សម័យ​ចំនួន​ពីរ​គឺ​ Topaz Blue (ជា​ពណ៌​ខៀវ​មាន​លក្ខណៈ​បែប​ឆ្នូតៗ) និង​ Coral Red (ជា​ពណ៌​ក្រហម​មាន​លក្ខណៈ​បែបឆ្នូតៗ) ជា​រចនាបថ​ថ្មី​សម្រាប់​ដើម​ឆ្នាំ ២០១៩ នេះ។

Vivo V15 Pro បំពាក់​អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម (Ultra FullViewTM Display) ទំហំ ៦,៥៣ អ៊ីញ បង្ហាញ​រូប​ក្នុង​កម្រិត​ 2340x1080 FHD+។ តាម​ប្រភព​ពី​ហាង The V Store តម្លៃ​ស្មាតហ្វូន Vivo V15 និង Vivo V15 Pro មួយ​ទឹក​នៅ​សល់។

តម្លៃ​មួយ​ទឹក៖

  • ViVo V15 Proតម្លៃ​ប្រមាណ​ជា ៣៤៩ ដុល្លារ
  • ViVo V15 តម្លៃ​ប្រមាណ​ជា ២៥៩ ដុល្លារ
  • ViVo V11 តម្លៃ​ប្រមាណ​ជា ២៥៩ ដុល្លារ
  • ViVo V11i តម្លៃ​ប្រមាណ​ជា ១៩៩ ដុល្លារ

ចំពោះ​តម្លៃ​ថ្មី​លក់​នៅ​លើ​ទីផ្សារ Vivo V15 មាន​តម្លៃ ៣៣៩ ដុល្លារ និង​ម៉ូដែល Vivo V15 Pro មាន​តម្លៃ ៤៤៩ ដុល្លារ។​

កាមេរ៉ា​មុខ​ផុស​ឡើង​កម្រិត​ ៣២ មេហ្គាភិចសែល កាមេរ៉ា​ក្រោយ​​ ៣ គ្រាប់​កម្រិត ១២ MP, កាមេរ៉ា​ទី​ពីរ​ប្រភេទ Wide ​កម្រិត​ ៨ MP ថត​រូប​បាន​ទំហំ ១២០ ដឺក្រេ និង​កាមេរ៉ា​ទី​បី​សម្រាប់​ថត​ព្រាល​ Portrait ​មាន​កម្រិត​ ៥ MP រួម​ជា​មួយ​មុខងារ​ថត​រូប​ធ្វើ​ឲ្យ​រូបរាង​កាន់​តែស្អាត (AI Body Shaping) បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃខាង​ក្រោយ។

ប្រើ RAM ទំហំ 6GB + ROM ទំហំ 128GB និង​អាច​បន្ថែម​មេមូរី​បាន​ដល់​ ២៥៦ GB មាន​មុខងារ​ Google Len និង​ Google Assistant ដំណើរការ​ម៉ាស៊ីន​ដោយ MTK P70 Octa-Core 2.1GHzថាមពល​ថ្ម 4000mAhមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Dual Engine Fast Chargingប្រើ​ប្រាស់​ Funtouch OS 9 (Based on Android 9.0)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់