- 2019-06-19 01:42:49
- ព័ត៌មាន
ចេញហើយ រូបិយប័ណ្ណថ្មីរបស់ Facebook
- 2019-06-19 01:42:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ រូបិយប័ណ្ណថ្មីរបស់ Facebook
ចន្លោះមិនឃើញ
Facebook បានប្រកាសពីផែនការណ៍ត្រៀមដាក់ឲ្យដំណើរការនូវរូបិយប័ណ្ណឌីជីថលរបស់ខ្លួនឲ្យឈ្មោះថា "Libra" សម្រាប់ដើមឆ្នាំ ២០២០។ ការបង្កើតរូបិយប័ណ្ណមួយនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគទាំង ២៨ រួមមានទាំងបណ្តាក្រុមហ៊ុនយក្ស Spotify, Uber, Mastercard, Visa, PayPal និង eBay ជាដើម។
កញ្ចប់នៃការវិនិយោគទាមទារឲ្យមានការបណ្តាក់ទុនទាបបំផុតប្រមាណ ១០ លានដុល្លារ ពីសំណាក់សមាជិក Libra Association។ ចំពោះការបើកឲ្យដំណើរការនៅឆ្នាំក្រោយ Libra ដាក់គោលដៅចង់ទាញយកដៃគូសហការលើផ្នែកអាជីវកម្មឲ្យបាន ១០០ ស្ថាប័ន។
យោងតាមអ្នកសិក្សាលើផ្នែក Blockchain របស់ Facebook តាំងពីមួយឆ្នាំមុនលោក David Marcus ប្រាប់ថា៖ "Libra នឹងផ្តល់ជូនការប្រើប្រាស់ដល់មនុស្សពាន់លាននាក់ទូទាំងសកលលោក ជាមួយការតភ្ជាប់ទៅកាន់ប្រព័ន្ធអូកេហិរញ្ញវត្ថុឲ្យមានការបើកចំហរធំជាងមុន"។
Facebook នឹងដំណើរការលុយឌីជីថលរបស់ខ្លួនមួយនេះ ក្នុងកម្មវិធីឲ្យឈ្មោះថា Calibra Wallet ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ញើលុយឲ្យគ្នាទៅវិញទៅមក ទូទាត់ការចំណាយលើការទិញទំនិញ ឬប្រើប្រាស់សេវាកម្មធ្វើដំណើរណាមួយ។ អត្ថប្រយោជន៍នៃការប្រើប្រាស់រូបិយប័ណ្ណឌីជីថលអាចបញ្ចៀសការទុកដាក់លុយជាប់ខ្លួន ពោលគឺត្រឹមកាន់ស្មាតហ្វូនមួយជាប់នឹងដៃជាការស្រេច។
រាល់ទិន្នន័យព័ត៌មានទាំងអស់ពីកម្មវិធី Calibra នឹងពុំចែករំលែកទៅក្នុង Facebook នោះឡើយ ដោយមានគោលបំណងចង់ការពារសុវត្ថិភាពឯកជន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: